ជើងចាស់រូបនេះសម្រេចចិត្តចាកចេញពី Man UTD នៅចុងរដូវកាលនេះហើយ

//s9.kh1.co/04/04a0507734043a807d068c8f845a501c57d453c6.jpg
កីទ្បា

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធជើងចាស់ Edinson Cavani នឹងមិនបន្តកុងត្រាជាមួយក្លិប Manchester United ទៀតនោះទេ

បរទេស៖ បន្ទាប់ពីសម្រេចចិត្តផ្លាស់ចេញពីក្លិប Paris Saint-Germain ដោយគ្មានតម្លៃខ្លួនមករួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំ២០២០ ខ្សែប្រយុទ្ធជើងចាស់វ័យ៣៤ឆ្នាំ Edinson Cavani ទំនងជាអាចលេងនៅទឹកដី Old Trafford បានតែមួយរដូវកាលនេះប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Edinson Cavani
Edinson Cavani

ក្នុងនោះបើតាមគេហទំព័រ Todofichajes បានឲ្យដឹងថា Cavani បានសម្រេចចិត្តហើយថាខ្លួននឹងមិនបន្តកុងត្រាថ្មីជាមួយក្លិប Man UTD ទៀតនោះទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាពនៅចុងរដូវកាលនេះ។ ជាមួយគ្នានេះ រូបគេគ្រោងនឹងផ្លាស់ទៅលេងឲ្យក្លិប Boca Juniors នៅលីកកំពូលរបស់ប្រទេសអាហ្សង់ទីន។​

Edinson Cavani
Edinson Cavani

គួរបញ្ជាក់ដែរថាក្រោយផ្លាស់មកលេងឲ្យក្លិបលោក Ole Gunnar Solskjaer កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះចូលលេងបានសរុប២៨ប្រកួត ស៊ុតបាន៧គ្រាប់ និងបោះបាល់់ឲ្យដៃគូបញ្ចប់ទីបាន២លើកផងដែរ៕ 

Edinson Cavani
Edinson Cavani

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T