Lampard រំលឹករឿងកាលដឹកនាំ Chelsea និងនិយាយពីអារម្មណ៍កាលពេលកាន់តំណែង

//s9.kh1.co/06/06b3b2eb5dc1d0adfc12acfe2161c97a54c4d80b.jpg
កីទ្បា

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Frank Lampard នៅតែកោតសរសើរចំពោះពេលវេលាដ៏អស្ចារ្យរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បើទោះបីជាអាជីពជាគ្រូបង្វឹករបស់លោកមានត្រឹមរយៈពេលខ្លីជាមួយ Chelsea ក្តី

បរទេស៖ លោក Frank Lampard នៅតែកោតសរសើរចំពោះពេលវេលាដ៏អស្ចារ្យរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បើទោះបីជាអាជីពជាគ្រូបង្វឹករបស់លោកមានត្រឹមរយៈពេលខ្លីជាមួយ Chelsea ក្តី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិរបុរសក្លឹបមួយនេះបានចូលខ្លួនមកដឹកនាំ Chelsea កាលពីឆ្នាំ២០១៩ ដែលកាលនោះបានចុះកុងត្រាជាមួយ Chelsea រយះពេល៣ឆ្នាំ តែដោយសារតែលទ្ធផលមិនសូវគាប់ប្រសើរក៏ត្រូវបានក្លឹបបណ្តេញចេញនៅដើមឆ្នាំ២០២១ទៅ។ ការចាកចេញរបស់ Lampard បានបន្សល់ឲ្យ Chelsea ឈរលេខ៩កំពូលតារាង ដែលនេះជាលទ្ធផលមិនល្អសមល្មមដែលក្លឹបប្រើចំណាត់ការបែបនេះ។

Lampard 
Lampard 

ក្នុងបទសម្ភាសន៍មួយ Lampard បានថ្លែងឲ្យដឹងថា ៖

ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះឱកាសដែលខ្ញុំត្រូវគ្រប់គ្រង Chelsea ។ វាជាពេលវេលាមួយដែលមិនគួរឱ្យជឿ។ អ្នករាល់គ្នាដឹងហើយពីអារម្មណ៍របស់ខ្ញុំចំពោះក្លឹប ចាប់តាំងពីត្រលប់មក Chelsea ម្តងទៀត រហូតដល់ពេលដែលខ្ញុំចាកចេញ ខ្ញុំពិតជានឹកអ្នកគាំទ្រណាស់។ ខ្ញុំដឹងក្នុងនាមជាកីឡាករម្នាក់ អ្នកគាំទ្រមានន័យណាស់ចំពោះខ្ញុំ ហើយខ្ញុំដឹងថាវាមានឥទ្ធិពលលើការប្រកួត។ វាមានអារម្មណ៍ដូចជាបាត់បង់អ្វីមួយ។

Lampard 
Lampard 

គួររំលឹកផងដែរថា ក្នុងនាមធ្លាប់ជាកីឡាករ Lampard បានបង្ហាញខ្លួន ឲ្យ ក្រុម Chelsea ចំនួន ៦៤៨ លើកដោយឈ្នះពាន Premier League ៣ ដង, FA Cup ៤ ដង, Champions League​ ១ និង Europa League ១ ធ្វើឱ្យរូបគាត់ក្លាយជាជើងខ្លាំងប្រចាំក្លិបនិងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ៕

Lampard 
Lampard 
Lampard 
Lampard 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T