កូវីដធុញទ្រាន់មែនទេ? តិចនិកទាំងនេះ ដែលជួយអ្នករៀន អនឡាញប៉ុន្មានម៉ោង ក៏មិនបែកឆ្វេងដែរ

//s9.kh1.co/b0/b01beec6dad3045fa9b1f4306e07a3b450f90461.jpg
យល់ដឹង

 ១១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

វិធីសាស្រ្តទាំងនេះ នឹងជួយអ្នករៀនអនឡាញប៉ុន្មានម៉ោងក៏មិនបែកឆ្វេងដែរបើទោះបីជាអ្នកងងុយគេងក៏ដោយ

យល់ដឹង: សម័យកាលកូវីដមិនថានរណាក៏ដូចជានរណាដែល តែងតែមានអារម្មណ៍ថាធុញទ្រាន់ អផ្សុក មិនដឹងថាទៅណាមកណា ខណ: ពេលដែលបរិបទសង្គម និងការរស់នៅត្រូវបានធ្វើការផ្លាស់ប្តូរ និងជាពិសេសទៅទៀតនោះ សូម្បីតែការសិក្សា រៀនសូត្រក៏អនុវត្តតាមបែបគន្លងថ្មី ដោយត្រូវធ្វើការសិក្សាពីចម្ងាយ ខណ:ដែលសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូមិនអាចជួបមុខគ្នាផ្ទាល់ ក្នុងគោលបំណងបង្ការការឆ្លងជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ជុំវិញប្រធានបទរៀនអនឡាញនេះ ក៏មានសិស្សមួយចំនួន ក៏ដូចជាក្រុមមនុស្សមួយចំនួនតូចបានសួរថា តើធ្វើយ៉ាងមិញដើម្បីឲ្យខ្ញុំរៀនអនឡាញផ្តោតអារម្មណ៍បានល្អ កុំឲ្យបែកអារម្មណ៍រកគិតចង់ងងុយគេង ភ្លេចស្តាប់គ្រូពន្យល់ និងមិនមានអារម្មណ៍ថាធុញទ្រាន់។ តោះដើម្បីស្រាយចម្ងល់ទាំងអស់នេះ មកមើលពីវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ ដែលនឹងជួយអ្នកនឹងមិនមានអារម្មណ៍ថាបែកឆ្វេងពេលកំពុងរៀនអនឡាញ ព្រមទាំងជួយអ្នកអាចធ្វើការផ្តោតអារម្មណ៍បានល្អក្នុងការរៀន។ វិធីសាស្រ្តទាំងនោះរួមមាន÷

១/.មានគោលដៅ និងផ្តោតអារម្មណ៍លើការរៀនអនឡាញ

រូបតំណាង
រូបតំណាង

ពេលអ្នកមានគោលដៅក្នុងការរៀនមានន័យថា អ្នកអាចស្រមៃថាពេលដែលអ្នករៀននូវមេរៀនមួយនេះចេះ វាអាចនឹងជួយអ្នកប្រលងជាប់ មានពិន្ទុល្អ ទទួលបានចំណាត់ថ្នាក់ល្អ ម៉ាក់ប៉ាទិញកាដូឲ្យ ឬក៏លោកគ្រូ-អ្នកគ្រូសរសើរ នោះវានិងក្លាយជាវិធីសាស្រ្តមួយដែលជួយអ្នករៀនអនឡាញយ៉ាងណាក៏មិនអាចធុញទ្រាន់បានឡើយ។

២/.រៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ

រូបតំណាង
រូបតំណាង

ការរៀនមានបែបបទ និងកាលវិភាគត្រឹមត្រូវ និងជួយអ្នកអាចក្លាយជាមនុស្សមានរបៀបរបប និងអាចជាសិស្សពូកែក្នុងថ្នាក់។ម្យ៉ាងវិញទៀតការរៀនអនឡាញ ដែលមានកាលវិភាគច្បាស់លាស់ ពោលគឺចេញពីម៉ោងមួយទៅម៉ោងមួយមានភាពច្បាស់លាស់ នោះវានឹងក្លាយជាផ្នែកមួយដែលអាចជួយអ្នកក្នុងការបង្កើនសមត្ថភាពរៀនអនឡាញឲ្យមានគុណភាព និងប្រសិទ្ធភាពមួយកម្រិតបន្ថែមទៀត។

៣/.ធ្វើការរៀបចំកន្លែងរៀនឲ្យមានបរិយាកាសល្អ

រូបតំណាង
រូបតំណាង

បរិយាកាសនៃការរៀនវាពិតជាមានសារសំខាន់ណាស់ក្នុងការជួយអ្នកឲ្យបង្កើនចំណង់សិក្សាកាន់តែប្រសើរឡើង។ឧបមាថាប្រសិនជាកន្លែងដែលអ្នកកំពុងរៀនមានសុទ្ធតែសំរាម និងក្អិនមិនល្អនោះ ច្បាស់ណាស់អ្នកនិងអាចរៀនបានឡើយ។ផ្ទុយទៅវិញ ប្រសិនបើបរិយាកាសនៅជុំវិញកន្លែងសិក្សាល្អវិញនោះ ពោលគឺមានខ្យល់ចេញចូលបានល្អ ច្បាស់ណាស់ និងធ្វើឲ្យការសិក្សារបស់អ្នកវាកាន់តែប្រសើរឡើង។

៤/.សកម្មក្នុងការរៀន និងហ៊ានសួរតបត ទៅលោកគ្រូ-អ្នកគ្រូពេលមានចម្ងល់

រូបតំណាង
រូបតំណាង

ការសកម្មនៅក្នុងការរៀន និងបង្កើននូវចំណង់ក្នុងការរៀនរបស់អ្នកឲ្យកាន់តែកើនឡើងបន្ថែមមួយកម្រិត។ឧទាហរណ៍ពេលណាដែលអ្នកមានសំណួរ ចេះហ៊ានសួរលោកគ្រូ អ្នកគ្រូ និងនៅពេលដែលលោកគ្រូ អ្នកគ្រូ សួរសំណួរណាមួយក្នុងមេរៀននោះ វានិងជួយឲ្យអ្នកកាន់តែសកម្មក្នុងការរៀន និងបំបាត់ភាពខ្ជិលច្រអូសនានាជាក់ជាមិនខាន។

៥/.រកកន្លែងស្ងាត់ និងគ្មានសម្លេងរំខានពីអ្នកនៅជុំវិញ

រូបតំណាង
រូបតំណាង

កន្លែងរៀនដ៏ស្ងប់ស្ងាត់ និងមិនមានសម្លេងឡូឡា គឺជាជម្រើសដ៏ល្អសម្រាប់អ្នកសិក្សាគ្រប់រូប ជាពិសេសអ្នកដែលរៀនអនឡាញ។ព្រោះពេលណាមានសម្លេងរំខាន ច្បាស់លាស់វានឹងធ្វើឲ្យអ្នកបែកអារម្មណ៍ និងមិនអាចផ្តោតលើខ្លឹមសារមេរៀនបានល្អ។

៦/.មានពេល-និងម៉ោងសម្រាកបន្ទាប់ពីរៀនរួច

រូបតំណាង
រូបតំណាង

ការរៀនច្រើនម៉ោងជាប់ៗគ្នាពេក ច្បាស់ណាស់វានឹងធ្វើឲ្យអ្នកធុញ។ជាជម្រើសដែលល្អអ្នកគួរណាស់ តែចេះលៃលកពេលវេលាសម្រាក បន្ទាប់ពីការសិក្សាដូចជាការស្តាប់តន្រ្តី ការលេងហ្គេម ឬការមើលហ្វេសប៊ុក ឬជជែកលេងជាមួយមិត្តភក្តិ ព្រោះការធ្វើបែបនឹងជួយឲ្យខួរក្បាល និងសរីរាង្គប្រសាទរបស់អ្នក អាចសម្រាក និងអាចបង្កើតអង្គចងចាំបានច្រើន ជាពិសេសវាក៏ជាផ្នែកមួយដែលជួយអ្នកឲ្យមានអារម្មណ៍សប្បាយ និងបំបាត់់ការស្មុកស្មាញនៅក្នុងកំឡុងពេលរៀនដែលចំណាយពេលវេលាអស់ជាច្រើនម៉ោង៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T