គោរពតាមការសម្រេចចិត្តកូនក្រុម គ្រូធំ Man City យល់ព្រមបើកទ្វារឲ្យកីឡាករជួរមុខម្នាក់នេះចាកចេញ

//s9.kh1.co/5b/5b9e6ef08069d830b01f964d48899861bd16c8ed.jpg
កីទ្បា

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Pep Guardiola ទទូចថាលោកនឹងមិនមានបញ្ហាអ្វីឡើយជាមួយនឹង Sergio Aguero បើសិនជាកីឡាកររូបនេះទៅចុះចូលជាមួយគូប្រជែងដ៏ធំមួយរបស់ Manchester City នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ។

បរទេស៖ លោក Pep Guardiola ទទូចថាលោកនឹងមិនមានបញ្ហាអ្វីឡើយជាមួយនឹង Sergio Aguero បើសិនជាកីឡាកររូបនេះទៅចុះចូលជាមួយគូប្រជែងដ៏ធំមួយរបស់ Manchester City នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aguero
Aguero

កីឡាករវ័យ ៣២ ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីកីឡដ្ឋាន Etihad នារដូវក្ដៅនេះ។ Aguero ដែលនឹងចាកចេញពី City ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លឹបបានទាក់ទាញក្លឹបគីឡូធ្ងន់ៗជាច្រើនចង់បានរូបខ្លួនបូករួមទាំង Barcelona ផងដែរ។ តែបើតាមគោលដៅរបស់ Aguero គឺនឹងជ្រើសយកលេងឲ្យក្លឹបនៅអង់គ្លេសច្រើនជាង ។

ក្លិបតោខៀវ Chelsea ត្រូវបានគេយល់ថាកំពុងតាមដានស្ថានភាពរបស់ Augero យ៉ាងយកចិត្តទុកដាក់ហើយទោះបីជាក្រុមរបស់លោក Thomas Tuchel នឹងក្លាយជាក្រុមគូរប្រជែងធំមួយនៅរដូវកាលក្រោយក៏ដោយ ក៏គ្រូ Man City លោក Pep យល់ថាភាពស្មោះត្រង់របស់ Augero គួរតែទទួលបាននូវជម្រើសដ៏ស័ក្តសមនៃអនាគតរបស់ខ្លួន។

Pep និង Aguero 
Pep និង Aguero 
Aguero 
Aguero 

ក្នុងសន្និសិទ្ធមួយលោក Pep Guardiola បានថ្លែងឲ្យដឹងថា៖ 

 យើងសូមជូនពរនូវអ្វីដែលល្អបំផុតសម្រាប់គាត់។ ពិតណាស់រដូវកាលមុន ជារដូវកាលដ៏ល្អបំផុតរបស់គាត់ យើងនឹងរីករាយចំពោះការសម្រេចចិត្តរបស់គាត់ ដែលជាជម្រើសល្អសម្រាប់គាត់និងក្រុមគ្រួសារ ក៏ដូចជាអជីព។ ចំណូលចិត្តរបស់ខ្ញុំគឺចំណូលចិត្តរបស់គាត់។ ចំណូលចិត្តរបស់គាត់គឺជាចំណូលចិត្តរបស់ខ្ញុំ។ ល្អបំផុតសម្រាប់គាត់គឺល្អបំផុតសម្រាប់យើង

Pep Guardiola
Pep និង Aguero 
Pep និង Aguero 
Pep និង Aguero 
Pep និង Aguero 
Pep និង Aguero 
Pep និង Aguero 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T