ទិដ្ឋភាព កន្លែងរៀបការទាំង២នេះ ក្លាយជាសាល​សង្គ្រោះ​​ អ្នកជំងឺកូវីដកម្រិតសាល

//s9.kh1.co/1c/1c1bbdf6861120b0aa35e5aaf40546a3807eec16.jpg
សង្គម

 ១១-មេសា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

សកម្មភាពត្រៀមរួចរាល់ ក្នុងមជ្ឈមណ្ឌលម៉ូឌែន២ និងចាប់ផ្តើមរៀបចំ សាលមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ សម្រាប់ទទួលអ្នកជំងឺកូវីដ។

រាជធានីភ្នំពេញ ៖ នេះបើយោងតាម ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ក្នុងសារពិសេស កាលពីព្រឹកថ្ងៃទី ១០ មេសា ២០២១ ស្តីពី ស្ថានភាព នៃជំងឺកូវីដ១៩ នេះ សម្តេចបាន បញ្ជាក់យ៉ាងច្បាស់ថា សម្តេចកំពុង ដាក់បញ្ជាឲ្យ ឯកឧត្តម ហ៊ុន​ ម៉ាណែត និងលោកជំទាវ ត្រូវជា កូនប្រុស និងកូនប្រសារស្រី ត្រៀមរៀបចំ កែប្រែ សាលពិព័រណ៌កោះពេជ្រ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដោយសារតែ ចំនួននៃ អ្នកឆ្លងនៅតែបន្តកើនឡើង ដែលធ្វើឲ្យមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ The Great Duke ព្រមទាំងមន្ទីរពេទ្យតូចៗផ្សេងទៀត ចាប់ផ្តើមអស់កន្លែងនឹងទទួល អ្នកជំងឺបានបន្ថែមទៀត ខណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននឹង កំពុងរៀបចំវិទ្យាល័យ ២ផ្សេងទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សម្តេចក៏បានបញ្ជាក់ថា ការត្រៀមរៀបចំនេះ បានចាប់ផ្តើម ក្រោយពេល អ្នកឧកញ៉ា ពុង ឃាវសែ បានយល់ព្រម តែខណៈនោះ អ្នកឧកញ៉ា ក៏ព្រមផ្តល់ទាំងអគារ រៀបការទាំងអស់ នៅកោះពេជ្រ មកដល់ រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា រូបភាពខាងក្រោមទាំងនេះ ជាទិដ្ឋភាព ក្នុងការរៀបចំ កែប្រែ មជ្ឈមណ្ឌលរៀបចំមង្គលការ ទាំង២នេះ ឲ្យក្លាយជា សាលត្រៀមទទួលអ្នកជំងឺកូវីដ១៩ ដែលមួយជា សាលពិព័រណ៌កោះពេជ្រ និងមួយទៀត ជាមជ្ឈមណ្ឌលម៉ូឌែន២៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពិ Rithy Sak Hmfc(ម៉ូឌែន២)
រូបភាពពី វេជ្ជបណ្ឌិត តាន់ ប៊ុនលី (អគាររៀបការកោះពេជ្រ)
រូបភាពពី វេជ្ជបណ្ឌិត តាន់ ប៊ុនលី (អគាររៀបការកោះពេជ្រ)
រូបភាពពី វេជ្ជបណ្ឌិត តាន់ ប៊ុនលី (អគាររៀបការកោះពេជ្រ)
រូបភាពពី វេជ្ជបណ្ឌិត តាន់ ប៊ុនលី (អគាររៀបការកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
រូបភាពពី TYDA(សាលកោះពេជ្រ)
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T