សល់គ្នាត្រឹម១០នាក់ ហើយ Leed ឈ្នះ Man City ២-១ ទៀត ស្រាប់តែលោក Bielsa បានបោះសម្តីទៅលោក Pep ថា...

//s9.kh1.co/64/64298a2b4e0f856e2123e2cf44d0052bf652c4ad.jpg
កីទ្បា

 ១១-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សល់គ្នាត្រឹម១០នាក់ ហើយ Leed ឈ្នះ Man City ២-១ ទៀត ស្រាប់តែលោក Bielsa បានបោះសម្តីទៅលោក Pep ថា វាគួរតែយុត្តិធម៌ជាងនេះ ប្រសិនបើក្រុមរបស់លោក Pep Guardiola បានទទួលជ័យជម្នះ។

អង់គ្លេស៖ លោក Marcelo Bielsa ពិតជាមានការរំភើបមែនទែនដែលក្រុម Leed United បានទទួលជ័យជម្នះ ២-១ ទៅលើក្រុមមេឃខៀវ Manchester City ប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនបានលើកឡើងថា វាគួរតែយុត្តិធម៌ជាងនេះ ប្រសិនបើក្រុមរបស់លោក Pep Guardiola បានទទួលជ័យជម្នះក្នុងការប្រកួតនាទឹកដី Etihad Stadium កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcelo Bielsa
Marcelo Bielsa

គួរបញ្ជាក់ដែរថា នេះជាការបរាជ័យលើកទី ៤ របស់ក្រុមមេឃខៀវ នៅក្នុងរដូវកាលនេះ ទន្ទឹមនឹងការប្រកួតកាលពីយប់មិញ Leed United នៅសល់គ្នាត្រឹមតែ ១០ នាក់តែប៉ុណ្ណោះ ប៉ុន្តែពួកគេពិតជាធ្វើបានល្អខ្លាំងណាស់ដោយបាននាំទ័ពទៅបំបាក់ក្រុម Man City ដល់ក្នុងដីមិនគួរឱ្យជឿ។

Pep Guardiola
Pep Guardiola

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក្រុមមេឃខៀវបានធ្វើការសម្រុកជាខ្លាំង ដោយបានស៊ុតទៅលើដៃគូប្រកួតរហូតដល់ទៅ ២៩ ជើង និងគ្រប់គ្រងបាល់ ៧១ ភាគរយនៅលើទីលាន ប៉ុន្ដែជារួមពួកគេអាចរកបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ បើយើងក្រឡេកមកមើលក្រុម Leed United វិញ​ មានឱកាសស៊ុតចំគោលដៅតែ ២ លើកប៉ុណ្ណោះ ប៉ុន្តែពួកគេអាចរកបានពីរគ្រាប់។

Marcelo Bielsa និង Pep Guardiola
Marcelo Bielsa និង Pep Guardiola

ថ្លែងប្រាប់គេហទំព័រ BT Sport លោក Marcelo Bielsa ដែលត្រូវជាគ្រូបង្វឹករបស់ក្រុម Leed United បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ពួកយើងសមនឹងឈ្នះហើយ ប៉ុន្តែវាអាចជារឿងត្រឹមត្រូវ ឬ យុត្តិធម៌ដែល Man City គួរតែឈ្នះនៅក្នុងការប្រកួតនេះ។ វាពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែវាជាអ្វីដែលខ្ញុំគិតរួចទៅហើយ។ ពួកយើងបានសម្រេចរឿងដ៏ធំមួយ ហើយយើងក៏ខំប្រឹងខ្លាំងណាស់ដែរ ក្នុងជំនួបទល់នឹង Man City ដែលជាក្រុមមួយមានការសម្រុកច្បាស់ នឹង គ្រប់គ្រងបាល់បានល្អ។ ពិតណាស់ វាជាការប្រកួតដ៏អស្ចារ្យមួយ ប្រសិនបើយើងមិនព្យាយាមប្រើវិធីវាយឆ្មក់លឿនៗទេ ប្រាកដណាស់ ចុងក្រោយក្រុមរបស់លោក Pep នឹងគ្រប់គ្រងការប្រកួតស្ទើរទាំងអស់ ហើយយើងនឹងពិបាកដណ្តើមយកជ័យជម្នះ៕

  លោក Marcelo Bielsa

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T