មិននឹកស្មានថា ផេនខេត ពោលពាក្យទាំងទឹកភ្នែកបែបនេះ ទៅកាន់ គង់ ចាន់ស្រីមុំ (មានវីដេអូ)

//s9.kh1.co/24/24e861897ebf9e5b80ba39e683ea25bcea8593a2.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ធ្វើឲ្យហ្វេននឹកស្មានមិនដល់យ៉ាងខ្លាំង ក្រោយពេល ដែល តារាភេទទី ៣ កញ្ញា ផេនខេត ដាច់ចិត្តទម្លាយពីរឿងរ៉ាវ និងទំនាក់ទំនងដ៏ល្អ រវាងនាង និង អ្នកនាង គង់ ចាន់ស្រីមុំ

ភ្នំពេញ៖ ដោយសារតែមានទេពកោសល្យ ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច បានធ្វើឲ្យ តារាភេទទី ៣ កញ្ញា ផេនខេត កាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងការកម្សាន្តដ៏ជក់ចិត្ត និងការផ្ដល់ជាសំណើចក្អាកក្អាយពី តារារូបនេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត មិនត្រឹមតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងតែប៉ុណ្ណោះនោះទេ តែ ផេនខេត ថែមទាំងមានមិត្តរួមការងារដ៏ល្អ ជាពិសេសនោះគឺ អ្នកនាង គង់ ចាន់ស្រីមុំ ដែលបានធ្វើជាពិធីការិនី ជាមួយគ្នានៅក្នុងកម្មវិធី ៣ Fun ដែលធ្វើឲ្យទំនាក់ទំនងតារាទាំងពីររូបនេះ កាន់តែមានភាពស្និទ្ធស្នាលគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង នៅក្នុងកម្មវិធី ៣ Fun សប្ដាហ៍ថ្មីនេះ កញ្ញា ផេនខេត ស្រាប់តែបានទម្លាយពីអារម្មណ៍ក្នុងចិត្តទាំងទឹកភ្នែក ទៅកាន់ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជារឿងដ៏មិននឹកស្មានដល់ ដោយនៅក្នុងនោះ ផេនខេត បានរៀបរាប់ថា៖ 

អ្នកនាង គង់ ចាន់ស្រីមុំ គឺជា មនុស្សល្អយ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់ខ្លួន ដែលតែងតែឲ្យកម្លាំងចិត្ត ផ្ដល់ដំបូន្មាន និងក្ដីស្រលាញ់ ទៅឲ្យនាង។

ផេនខេត

មិនត្រឹមតែប៉ុណ្ណោះ ផេនខេត ថែមទាំងបានថ្លែងអំំណរគុណយ៉ាងខ្លាំង ព្រមទាំងបានប្រាប់ថា នាង ស្រលាញ់ អ្នកនាង គង់ ចាន់ស្រីមុំ ខ្លាំងបំផុតទៀតផង។ បន្ទាប់ពីបានដឹងរឿងរ៉ាវបែបនេះហើយ ជឿជាក់ថា ហ្វេនជាច្រើននៅនឹងតែគាំទ្រក៏ដូចជា សង្ឃឹមថា តារាទាំងពីររូបនេះ នៅតែរក្សាទំនាក់ទំនងដ៏ល្អជាមួយគ្នាជានិច្ច ផងដែរ៕  

ប្រភព៖ 3 Fun

សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖

 ផេនខេត
 ផេនខេត
 ផេនខេត
 ផេនខេត
 ផេនខេត
 ផេនខេត
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
 គង់ ចាន់ស្រីមុំ 
 គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
 ផេនខេត និង គង់ ចាន់ស្រីមុំ 
វីដេអូ ដែល ផេនខេត និយាយទៅកាន់ គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំផេន ខេត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T