Lisa ក្លាយជាតារា K-Pop នារីដំបូងដែលមានចំនួនអ្នក Follow ដ៏ច្រើនលើសលប់បែបនេះ

//s9.kh1.co/fd/fd81958d08380558bfafdf08da51855d678eabc4.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Lisa ក្លាយជាតារា K-Pop នារីដំបូងដែលមានចំនួនអ្នក follow ដ៏ច្រើនលើសលប់បែបនេះ

កូរ៉េខាងត្បូង៖ សមាជិកជនជាតិថៃ Lisa ដែលជាកូនពៅរបស់ក្រុមនារី BLACKPINK ទទួលបានចំនួនអ្នក follow នាងក្នុងគណនី Instagram ជាផ្លូវការរបស់នាងរហូតដល់៥០លាននាក់ ដែលត្រូវបានគេចាត់ទុកថា Lisa ជាតារាស្រី K-POP ដំបូងបង្អស់ដែលទទួលបានសមិទ្ធិផលមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងគណនី Instagram របស់ Lisa ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ កំឡុងពេលដែលក្រុមនារី BLACKPINK បានផ្សព្វផ្សាយបទចម្រៀង DDDD នៅក្នុងអាល់ប៊ុម SQUARE UP ដែលជា Mini Album របស់ក្រុម។ បើយើងគិតទៅត្រឹមតែរយៈពេលជិត៣ឆ្នាំប៉ុណ្ណោះ Lisa អាចទទួលបានចំនួនអ្នកចូល follow គណនី Instagram របស់នាងបានរហូតទៅដល់ ៥០លាននាក់ បើប្រៀបធៀបជាមួយសមាជិក៣នាក់ទៀតមានដូចជា÷ Jennie Jisoo និង Rosè ដែលមានចំនួនអ្នក follow ប្រហាក់ប្រហែលនឹង Lisa ដែរ។ 

សូមចូលរួមអបអរសាទរដល់ Lisa ដែលជា Dancing Queen របស់ក្រុមនារី BLACKPINK សម្រាប់សមិទ្ធផលថ្មីមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Instagram របស់ Lisa
Instagram របស់ Lisa
Lisa
Lisa
Lisa
Lisa

ប្រភពInstagram

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T