អ្នកគាំទ្ររបស់ Barcelona ថា Real Madrid យប់មិញលេងគ្នា១២អ្នកទល់នឹង១១អ្នក

//s9.kh1.co/55/558976ce86379eb11d18bec27cbd7fafc90b19da.jpg
កីទ្បា

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្ររបស់ Barcelona ថា Real Madrid យប់មិញលេងគ្នា១២អ្នកទល់នឹង១១អ្នក

បរទេស៖ ក្នុងជំនួប El Clasico​ កាលពីយប់មិញនេះ​ ក្រុមស្តេចបានយកឈ្នះទៅលើក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល​​២ទល់១ ដោយសុ៊តបញ្ចូលទី​ដោយកីទ្បាក Benzema នៅនាទី13 Toni Kross នាទី28’ និង Oscar Mingueza នាទី​60’។​ ក្នុងជំនួប El Clasico នេះដែរក៏មានការចម្រូងចម្រាសជាមួយគ្នាជាច្រើនផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីយប់មិញនេះអ្នកគាំទ្ររបស់ក្រុម Barcelona ហាក់មិនសុខចិត្តទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាលសញ្ជាតិអេស្ប៉ាញគឺលោក Jesús Gil Manzano​ ទៅលើការមិនឲបាល់ប៉េណាល់ទីទៅលើក្រុមអ្នកមានបុណ្យ Barcelona នៅចុងម៉ោង​​ ហើយសូម្បី VAR ក៏មិនបានទៅឆែកដែរ​ ទោះមានការស្នើសុំពីសំណាក់ កីទ្បាកររបស់ Barcelona ក៏ដោយ និងមិនផ្តល់បាល់ពិន័យផ្សេងៗទៀត​ ក្នុងនោះដែរអ្នកគាំទ្ររបស់បាសេទ្បូណាមួយចំនួនធំបានបង្ហោះទៅលើបណ្តាញសង្គមផ្សេងៗថា​លោកអាជ្ញាកណ្តាល​ សញ្ជាតិអេស្ប៉ាញលោក Jesús Gil Manzano ថាជាកីទ្បាករទី១២របស់ក្រុម Real Madrid។​​

  លោកJesús Gil Manzano
  លោកJesús Gil Manzano

ក្រៅពីនេះក្រុមស្តេចស Real Madrid ​បានទ្បើងឈរលេខ១នៅក្នុងតារាងពិន្ទុបណ្តោះអាសន្នដោយត្រូវចាំអ៊ុតមើលការប្រកួតនៅរបស់ Atlico Madridនៅយប់នេះសិន។​ ចំណែកក្រុមអ្នកមានបុណ្យ Barcelona វិញបានធ្លាក់ទៅលេខ៣ វិញនៅក្នុងតារាងពិន្ទុនៃក្រមខណ្ឌលីគកំពូលរបស់អេស្ប៉ាញ​ La Liga៕

Benzema
Benzema
Leonel Messi
Leonel Messi
OUk OUDOM
Oudom Ouk (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T