មើលត្រង់ណា ទើបដឹង​​​​​​ថាបុរសនោះ ជាប្រុសល្អ?

//s9.kh1.co/ae/ae161846e8acb5ea0afaec44996d7527fc869798.jpg
យល់ដឹង

 ០៩-មិថុនា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ទាំំងនេះ ចំណុចជារួម ដែលភាគច្រើន មនុស្សទូទៅ បានប្រើប្រាស់ ដើម្បីដាក់ពិន្ទុ សម្រាប់បុរសៗ ថាតើ បុរសនោះ ល្អដល់កម្រិតណាដែរ

យល់ដឹង ៖ ពាក្យ ល្អ ត្រឹមមួយម៉ាត់មែន តែប្រសិនបើអ្នកពិចារណា លើទំហំនៃ ការកំណត់ ពាក្យល្អ មួយម៉ាត់នេះ ប្រាកដ ជាយល់ថា វាធំធេងណាស់ ជាក់ស្តែង បុរសល្អ នេះតែម្តង តើគេមានអ្វី យកមកថ្លឹងថ្លែងថា បុរសនេះ ជាបុរសល្អ រីឯ បុរសនោះ ជាបុរសដែលមិនល្អ ទៅ? តើបុរសល្អ ជាបុរសជិះឡានទំនើប ទទួលបានការអប់រំពីបរទេស មុខងារតំណែងខ្ពង់ខ្ពស់ ប្រាក់ចំណូលប្រចាំខែច្រើន មុខមាត់សង្ហារ ស្លៀកពាក់ហ៊ឺហា និយមភាពប្រណីត ឫក៏ បុរសល្អ ជាបុរសដែល យល់ចិត្តមនុស្សស្រី ចេះពន់ពែនតាមកាលៈទេសៈ ឆ្លាត ? ចុះបើមិនមែន យកចំណុចទាំងនេះ មកវាស់វែង ថ្លឹងថ្លែងនោះ តើគេយកអ្វីទៅកំណត់ទៅ ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ខាងក្រោម នេះជា ចំណុចទាំង ដែលគេសម្គាល់ឃើញ មនុស្សក្នុងសង្គម ប្រើប្រាស់ ដើម្បីកំណត់ និយមន័យពាក្យ បុរសល្អ ២ម៉ាត់យ៉ាងខ្លីនេះ តើចំណុចទាំងនោះ មានអ្វីខ្លះទៅ?

រូបភាព
រូបភាព

១. មើលចូលភ្នែក

ត្រង់ចំណុចនេះ មិនមែនចង់បញ្ជាក់ថា បុរសល្អ តម្រូវឲ្យមាន រូបរាងសម្បត្តិខាងក្រៅ ពេញលក្ខណៈជា ប្រុសស្អាតឡើយ ត្រង់នេះ ចង់បង្ហាញថា មនុស្សប្រុសនោះ មានការរៀបចំខ្លួន ឲ្យមើលទៅមានរបៀបរៀបរយ ទោះបីសម្លៀកបំពាក់មិនមែន ឈ្មោះល្បី(Brand) តែត្រូវចេះ តុបតែងឲ្យមើលទៅ កុំឲ្យអន់ពេក ជាក់ស្តែងត្រូវចេះ គិតថា អាវពណ៌ណា ត្រូវជាមួយខោបែបណា ឲ្យត្រូវតាមកាលៈទេសៈ ជាក់ស្តែង តើឈុតណា ត្រូវប្រើឲ្យសាកសម សម្រាប់ការងារ ពិធីជប់លៀង ដើរលេងជាដើម។

២. Lady's first 

នេះ មានន័យថា​ បុរសល្អ ជាបុរសដែលព្រមចុះចាញ់ មិនព្រមប្រកួតប្រជែង សមត្ថភាពទល់សមត្ថភាព ជាមួយនារីភេទមែនទេ? ទេ នេះមិនមែន ជាខ្លឹមសារនៃ ពាក្យ Lady 's first នេះឡើយ តែផ្ទុយទៅវិញ នេះបញ្ជាក់ថា បុរសល្អ ជាបុរស ដែលនិយម ផ្តល់អទិភាពឲ្យ នារីភេទ ដំបូងគេ បើទោះបីខ្លួន សមនឹងទទួលយករឿងនោះ មុននារីក៏ដោយ ឧទាហរណ៍ ការផ្តល់គម្លាតសមរម្យ ឫអទិភាពអង្គុយចុះ សម្រាប់នារីភេទ ក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ជាដើម។ គួរបញ្ជាក់ថា រូបភាពនៃ ការផ្តល់អទិភាពដល់ស្ត្រីដំបូងគេនេះ គឺមានរូបភាពច្រើនណាស់។

៣. ដាក់ខ្លួន

បុរសល្អ ត្រូវតែចេះ អែបអប តើមែនទេ? បុរសល្អ ជាបុរស​ ដែលមើលងាយខ្លួនឯង ហើយលើក គេដទៃឲ្យខ្ពស់ តើមែនទែ? ចម្លើយនោះគឺទេ ប្រាកដណាស់ ប៉ុន្តែ ផ្ទុយទៅវិញនោះ ចំណុចនេះ គឺចង់ប្រាប់ថា បុរសល្អ ជាបុរសចេះគួរសម ឱនលំទោន ស្គាល់ខ្ពស់ស្គាល់ទាប មានសីលធម៌រស់នៅល្អ មានគុណធម៌ក្នុងវិជ្ជាជីវៈ ចេះស្គាល់កាលៈទេសៈ។ 

៤.​ ផ្តល់តម្លៃឲ្យស្ត្រី

ការផ្តល់តម្លៃឲ្យស្ត្រី​ និង ពាក្យ Lady's first នេះគឺ អត្ថន័យខុសគ្នា ខណៈពេល រូបភាពនៃ ចំណុចទាំង២នេះ មានចំណុចរួមគ្នាច្រើន ក៏ដោយ។ ការផ្តល់តម្លៃឲ្យស្ត្រីនេះ គឺសំដៅជាពិសេស សម្រាប់បងប្អូន បុរសៗដែលមាន ដៃគូជីវិតរួចហើយ ត្រូវចេះ គិតគូរពីទឹកចិត្តគ្នា សម្រាប់គូស្វាមីត្រូវចេះ ស្មោះស័្មគ្រមួយនឹងមួយ មិនត្រូវបែកឆ្វេងស្តាំ ភ្លេចគិតភរិយាឡើយ រីឯសម្រាប់គូសង្សារវិញ ត្រូវបង្ហាញមុខមាត់ខ្លួនដល់គ្រួសារម្ខាងទៀតឲ្យឃើញ ស្គាល់អត្តសញ្ញាណ បើទោះបី មិនទាន់ក្លាយជា អ្វីនឹងគ្នាមែន តែនេះ សុទ្ធតែជារូបភាព បង្ហាញ នូវការផ្តល់តម្លៃដល់ស្ត្រី។

៥.ការអប់រំល្អ

ពិតណាស់ បើទោះបី បុរសល្អ មិនមែនយកកម្រិត ការសិក្សារមកវាស់ ថ្លឹងថ្លែងមែន តែក៏ មិនមែនមានន័យ ខ្លឹមសារថា មិនបានទទួល ការអប់រំឡើយ។ គួរបញ្ជាក់ផងដែរថា ការអប់រំនៅទីនេះ មិនសំដៅ ទាំងស្រុងតែ ចំពោះ ការអប់រំនៅតាមសាលា មូលដ្ឋានគ្រឹះសិក្សាឡើយ តែខណៈនេះ យ៉ាងហោចណាស់ ក៏ត្រូវមាន ការអប់រំក្នុងសង្គមយ៉ាងល្អ មួយដែរ ព្រោះ បុគ្គលខ្លះ ទទួលការអប់រំល្អមែន តែការរស់នៅក្នុងសង្គមហាក់ ដូចជា គ្មានភាពប្រសើរសោះ គ្មានការទំនាក់ទំនងល្អ ដូចនឹង បុគ្គលមួយចំនួន ដែលទទួលបានការអប់រំនៅសាលា បានស្តួចស្តើងនោះ។ ជារួម នេះបានសេចក្តីថា បំណិនជីវិតត្រូវតែល្អ ឫយើងហៅជា ភាសាអង់គ្លេសថា Soft Skill ល្អ។

៦. ស្មោះត្រង់

ចំណុចរួមមួយ ដែលមនុស្សស្រី និងមនុស្សត្រូវ តែមានជា ដាច់ខាត ក្នុងខ្លួននោះគឹ ភាពស្មោះត្រង់។ យើងជឿជាក់យ៉ាងខ្លាំងថា ភាពស្មោះត្រង់ នេះហើយ ទើបធ្វើឲ្យជីវិតយើង មានសណ្តាប់ធ្នាប់ តែយើងក៏នៅតែ ជឿជាក់ថា គ្មានមនុស្សណា ដែលរក្សាភាពស្មោះត្រង់ខ្លួន បានទាំងស្រុងដែរ តែយ៉ាងហោច ក៏ត្រូវបានច្រើនជា ភាពក្បត់ដែរ។ ភាពស្មោះត្រង់ នេះហើយ ទើបអាចជញ្ជូនយើង ទៅកាន់ ស្ថានភាពប្រសើរមួយក្នុងជីវត។

៧. គោរពពេលវេលា 

ការគោរព​ពេលវេលា ជា ការបង្ហាញការគោរពពាក្យសន្យាមួយ ដែលទាំង មនុស្សស្រី និង មនុស្សប្រុសត្រូវតែមាន ដើម្បីបង្ហាញពី សីលធម៌ក្នុងការរស់នៅខ្លួន ជាឧទាហរណ៍ ការរងចាំ ជាដើម។ ប្រសិនបើមាន ការណាត់ជួប អ្នកត្រូវទៅឲ្យ ទៀងតាម កាលកំណត់ឲ្យបានត្រឹមត្រូវ តែប្រសិនបើបាន មុនកាលកំណត់ ក៏រឹតតែល្អ។

៨. ផ្តល់ភាពកក់ក្តៅ ដល់មនុស្សជុំវិញ

បុរសល្អ តែង ផ្តល់អារម្មណ៍យ៉ាងកក់ក្តៅ និងផ្តល់ អារម្មណ៍មានទំនុកចិត្ត ដល់មនុស្សជំុវិញខ្លួន ជាពិសេស អាចធ្វើឲ្យអ្នកដទៃ ជឿទុកចិត្ត នឹងបរិយាយ ប្រាប់អារម្មណ៍ក្នុងចិត្តចេញ មកទាំងអស់ ៕

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T