ក្លិបបិសាចក្រហម Man UTD កំពុងតែខិតជិតក្នុងការចុះកុងត្រាយកតារាឆ្នើមអង់គ្លេសរូបនេះមកកាន់ក្រុម

//s9.kh1.co/c5/c59ed0f56432b73c1ab12ddcdb2c0d750b04bb28.jpg
កីទ្បា

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្លិបបិសាចក្រហមMan UTD កំពុងតែខិតជិតក្នុងការចុះកុងត្រាយកតារាឆ្នើមអង់គ្លេសរូបនេះមកកាន់ក្រុម

បរទេស៖ មានសារព័ត៌មានជាច្រើនបានកំពុងតែចុះផ្សាយអំពីខ្សែប្រយុទ្ធរបស់តោកំណាចអង់គ្លេស និងក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane ដែលត្រៀមចាកចេញពីក្រុមនៅទីក្រុងឡុងប្រទេសអង់គ្លេសនារដូវក្តៅខាងមុខនេះ។ ទន្ទឹមនឹងដំណឹងក្នុងការចាកចេញនេះផងដែរ មានក្រុមខ្លាំងពីរមកពីទីក្រុង Manchester ក៏បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះទៅកាន់ក្រុមរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane

ក្នុងនេះផងដែរក្រុមបិសាចក្រហម Manchester United ទំនងនឹងប្រើភ្នាក់ងាររបស់ខ្លួនដើម្បីទាក់ទងខ្សែប្រយុទ្ធរូបនេះឱ្យបានមុនក្រុមគូរប្រជែងរបស់ខ្លួនដែលជាមិត្តរួមក្រុង Manchester តែមួយគឺក្រុម Manchester City មួយជំហ៊ានដើម្បីទៅស្ទាបស្ទង់ជំហររបស់ Harry Kane ថាតើគោលបំណងនៃការចាកចេញពីក្រុមដែលដឹកនាំដោយលោកJose Mourinho គឺជាអ្វី? ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះបានបង្ហើបឱ្យឃើញពីការអស់ការអត់ធ្មត់នៅជាមួយក្រុមមានមូលដ្ឋានស្ថិតនៅទីក្រុងឡុងជាបន្តទៀតដោយរូបគេយល់ឃើញថាក្លិបមួយនេះមានលទ្ធភាពតិចតួចប៉ុណ្ណោះនៅក្នុងការប្រជែងពានរង្វាន់នានា។

កីឡាករ Harry Kane
កីឡាករ Harry Kane

ដោយឡែកចំពោះក្រុមមេឃខៀវManchester City ក្រោយពីឮដំណឹងថា Sergio Agüero បានប្រកាសចាកចេញពីក្លិបនៅពេលដែលកិច្ចសន្យារបស់ខ្លួនត្រូវបានបញ្ចប់ខាងមុខនេះ ក្លិបក៏បានស្វះស្វែងរកខ្សែប្រយុទ្ធថ្មីសម្រាប់ជំនួសដំណែងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ក្នុងនោះដែរកីឡាករHarry Kane គឺជាគោលដៅនិងជាជម្រើសមួយរូបសម្រាប់ការចង់បានរបស់ពួកគេ៕

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T