Luis Suárez នឹងត្រឡប់ទៅចូលរួមក្លិបចាស់វិញ!

//s9.kh1.co/c8/c82f50d39c2e16946eebba5efcd83d860a0c7cf1.png
កីទ្បា

 ១០-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្លឹប Atlético Madrid បានប្រាប់ Luis Suárez ថារូបគេអាចចាកចេញបាននៅពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅ​ខាង​មុខ​នេះ​បើក

អេស្ប៉ាញ៖ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្គាយ Luis Suárez ជាមួយក្លឹប Atlético Madrid កំពុង​ស្ថិត​ក្នុងភាពមិនច្បាស់លាស់ មិនតែប៉ុណ្ណោះទំនាក់ទំនងរូបគេជាមួយលោក Diego Simeone ហាក់ដូចមិនសូវល្អ​ប្រសើរ​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឭកផងដែរថា មុនពេលផ្ទេរមក Atlético Madrid រូបគេបានលេងនៅក្លឹប FC Barcelona អស់​រយៈ​ពេល៦ឆ្នាំ ដោយបង្ហាញខ្លួនបាន​ ២៨៣ប្រកួត ស៊ុតបញ្ចូលទីបាន១៩៨គ្រាប់ និង បញ្ជូនបាល់អោយ​មិត្ត​រួម​​ក្រុម​បាន១១២ដង រួមទាំងការឈ្នះពានជាច្រើនទៀត។ យ៉ាងណាវិញការស្នាក់នៅ Atlético Madrid រយៈពេល​ខ្លីមែនប៉ុន្តែ Luis Suárez នៅតែធ្វើបានល្អដោយបង្ហាញខ្លួនបាន ៣១ប្រកួត ហើយ ស៊ុតបញ្ចូលទីបាន ១៩គ្រាប់ និងបញ្ជូន​បាល់​បាន​ ២ដង

Luis Suárez
Luis Suárez

ក្លឹប Atlético Madrid បានប្រាប់ Luis Suárez ថារូបគេអាចចាកចេញបាននៅពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅ​ខាង​​មុខនេះបើក។ មានក្លឹបពីរដែល Luis Suárez និងអាចផ្ទេរទៅគឺ ក្លឹប Inter Miami CF របស់ Devid Beckham និងក្លឹប Liverpool ប៉ុន្តែក្លឹបដែលមានភាគរយខ្ពស់ក្នុងការនាំយក Luis Suárez ទៅចូលរួមនោះគឺ Liverpool

Diego Simeone and Luis Suárez
Diego Simeone and Luis Suárez
Diego Simeone and Luis Suárez
Diego Simeone and Luis Suárez
Luis Suárez
Luis Suárez
Luis Suárez
Luis Suárez
Luis Suárez
Luis Suárez
HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T