កីឡាករ Pique នឹងត្រូវចូលរួមប្រកួតនៅ​ El Clasico​​ ខណៈ Hazard​ បន្តអវត្តមាន

//s9.kh1.co/77/776dac6f28ffbaa2d792087af4e267b16a18ae6f.jpg
កីទ្បា

 ១០-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Pique នឹងត្រូវចូលរួមប្រកួតនៅ​ El Clasico​​ ខណៈ Hazard​ បន្តអវត្តមាន

អេស្ប៉ាញ៖​ ខ្សែការពារជើងចាស់ Gerard​ Pique នឹងត្រូវចូលរួមការប្រកួត El Clasico នៅពេលខាងមុខ ខណៈ​ពេល​ដែលកីឡាករម្នាក់របស់ក្រុមអធិរាជស Real Madrid​ គឺកីឡាករ Eden Hazard​ នឹងត្រូវបន្តអវត្តមានដោយ​សារ​បញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែការពារជើងចាស់ Gerard​ Pique
 ខ្សែការពារជើងចាស់ Gerard​ Pique
កីឡាករ Eden Hazard 
កីឡាករ Eden Hazard 

គួរបញ្ជាក់ផងដែរថា កីឡាករ Gerard Pique បង្ហាញខ្លួនបានតែ ១៥ ប្រកួតប៉ុណ្ណោះពេញមួយរដូវកាលដោយសារ​រូបគេ​បានរងរបួសជង្គង់ហើយមិនបានលេងចាប់តាំងពីថ្ងៃទី ៣ ខែមីនាមកម្ល៉េះ។​ មួយវិញទៀត កីឡាករ Sergio Roberto ក៏ចូលលេងក្នុងក្រុមរបស់ Barca វិញដែរ បន្ទាប់ពីខកខានអស់រយៈពេល ២ ខែដោយមានបញ្ហាភ្លៅ​ ចំណែក​ឯក្រុម Real Madrid វិញកីឡាករ Eden Hazard បានអវត្តមានក្នុងក្រុមខណៈដែលរូបគេបន្តជួបប្រទះ​នឹង​បញ្ហា​ត្រគាក។

កីឡាករ Gerard Pique
កីឡាករ Gerard Pique

លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា វាជារឿងសំខាន់ដោយសារតែគុណភាព និងបុគ្គលិកលក្ខណៈរបស់គាត់​ វាសំខាន់ណាស់សម្រាប់ក្រុម​យើងដែល​មាន​រូបគាត់ ។ នៅពេលដែលត្រូវបានអ្នកកាសែតសួរថា តើកីឡាករ Piqueនឹងចូលរួមលេងដែរទេ ទោះបីគាត់មិនទាន់​ហ្វីត​១០០ ភាគរយក៏ដោយ លោក​ Koeman បានឆ្លើយតបថា វាអាស្រ័យលើពេលវេលានៃការប្រកួត។

លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona 
លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona 

កីឡាករណាម្នាក់ត្រូវតែមានកាយសម្បទា និងផ្លូវចិត្តល្អឥតខ្ចោះប៉ុន្តែមានកីឡាករដែលមានបុគ្គលិកលក្ខណៈ​ និងជា​ប្រធាន​ក្រុមសំខាន់។​ ការងាររបស់ខ្ញុំគឺស្វែងរកកីឡាករឆ្នើម ១១ នាក់ដើម្បីទទួលបានលទ្ធផលដ៏សំខាន់មួយ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T