បន្ទាន់! អ្នកធ្លាប់ចូលទីតាំង២កន្លែងនេះ បើមានអាការសង្ស័យសូមប្រញាប់ទៅធ្វើតេស្ដ

//s9.kh1.co/5a/5a249ebcb238eb6d8e1adaf367613b8caf37077b.jpg
សង្គម

 ១០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់អ្នកធ្លាប់ចូលហូបអាហារ ឬពាក់ព័ន្ធបុគ្គលិកក្នុងភោជនីយដ្ឋានមួយកន្លែងនេះ បើមានអាការមិនសង្ស័យសូមប្រញាប់ទៅធ្វើតេស្ដ។

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូល ឬប្រាស្រ័យទាក់ទងជាមួយអ្នកធ្វើការនៅក្នុងទីតាំងចំនួន ២កន្លែង មេត្តាប្រញាប់ទៅធ្វើតេស្ដ ប្រសិនបើមានអាការសង្ស័យណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយទីតាំងទាំង២ មានដូចជា៖

១. ភោជនីយដ្ឋាន អ៊ី យិន ម៉ា ធូវ​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨៤D ផ្លូវលេខ ២១៤ សង្កាត់​បឹងព្រលិត ខណ្ឌ៧មករា នៅចន្លោះថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយសារតែអ្នកផ្ទុកជំងឺកូវីដ-១៩ ជាចុងភៅប្រចាំហាងនេះ។   

២. មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រ ប៊ីយ៉ូម៉េដ ភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៥៩Eo ​ផ្លូវលេខ​១២៨ ​សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក នៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដោយសារអ្នកជំងឺកូវីដ-១៩ បានទៅ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់នៅទីនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនដែលដឹងខ្លួនថាជាប់ពាក់ព័ន្ធ ហើយចេញរោគសញ្ញា មេត្ដាទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ហើយសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ៕

ភោជនីយដ្ឋាន អ៊ី យិន ម៉ា ធូវ​ 
ភោជនីយដ្ឋាន អ៊ី យិន ម៉ា ធូវ​ 
  មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រ ប៊ីយ៉ូម៉េដ ភ្នំពេញ
  មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រ ប៊ីយ៉ូម៉េដ ភ្នំពេញ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T