Troy Deeney ថាជម្រើសជាតិអង់គ្លេស មិនអាចមើលរំលងម្នាក់នេះបានទេ នៅ Euro 2020

//s9.kh1.co/aa/aa872cab20cbd773d1610f1fdb90f2aeeb862fa7.jpg
កីទ្បា

 ១០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

roy Deeney ថាជម្រើសជាតិអង់គ្លេស មិនអាចមើលរំលង Arnold បានទេ នៅ Euro 2020

អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុម Watford កីឡាករ Troy Deeney យល់ឃើញថា ក្រុមជម្រើសជាតិអង់គ្លេស មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមើលរំលងខ្សែការពារ Trent Alexander-Arnold សម្រាប់ព្រឹត្តិការណ៍ Euro 2020 ឡើយ ខណៈកីឡាករ Harry Kane ពិតណាស់ត្រូវការជើងក្រោមក្រុម Liverpool រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/2f/2f1abbd7ce3e790cc2047799063631c01f720090.png

វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ដែល Arnold មិនមានវត្តមានក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត ជម្រុះ World Cup កាលពីខែមីនាកន្លងទៅ។

យ៉ាងណាមិញ​ ខ្សែប្រយុទ្ធជួរមុខ របស់ Watford កីឡាករ Deeney លើកឡើងថា Arnold សមនឹងជាប់ជម្រើសជាតិឡើងវិញ ក៏ព្រោះតែកីឡាកររូបនេះ មានភាពពូកែក្នុងការលើកបាល់។

https://s9.kh1.co/__image/w=650,h=488,q=100/26/267bd0dcb8874eda9fd707f3c9ee51f0f74a2813.png

Deeney បានថ្លែងប្រាប់ The Sun ថា៖

រាល់មានការជជែកវែកញែក ទាក់ទងនឹងការកាត់ឈ្មោះ Arnold ចេញពីជម្រើសជាតិអង់គ្លេស រឿងតែមួយគត់ដែលតែងមានក្នុងចិត្តខ្ញុំ គឺ Harry Kane នឹងត្រូវការកីឡាកររបស់ Liverpool រូបនេះ នៅ Euro ។ រាល់គ្រប់ខ្សែប្រយុទ្ធទាំងអស់ នៅលើពិភពលោក តែងតែចង់បាន អ្នកដែលបញ្ជូនមានគុណភាពដូច Alexander-Arnold ដូចដែលគាត់បានធ្វើកាលឈ្នះ Arsenal ៣-០ កាលពីចុងសប្ដាហ៍័មុន។ ហើយរាល់គ្រប់ខ្សែប្រយុទ្ធទាំងអស់ក៏នឹងសង្ឃឹមថា មានមិត្តរួមក្រុមដូចជា Trent ដែលមានសមត្ថភាពល្អក្នុងការលើកបាល់បែបនេះ៕

  កីឡាករ Troy Deeney
   កីឡាករ Troy Deeney
   កីឡាករ Troy Deeney

ប្រភព៖​ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T