ក្ដៅៗ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បានទៅហាងលក់គ្រឿងសមុទ្រមួយនេះ អ្នកពាក់ព័ន្ធ សូម​ទៅធ្វើតេស្ដជាប្រញាប់

//s9.kh1.co/1a/1a13a019a7102f4eeabcfeedf691cf3cef1ba45f.jpg
សង្គម

 ១០-មេសា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

នុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយអ្នករស់នៅម្ដុំ ហាងគ្រឿងសមុទ្រ​​ 333​ (ជិតហាងកាហ្វេ ដាលី ផ្សារអូរឫស្សី) ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយអ្នករស់នៅម្ដុំ ហាងគ្រឿងសមុទ្រ​​ 333​ (ជិតហាងកាហ្វេ ដាលី ផ្សារអូរឫស្សី) ស្ថិតនៅទីតាំង ១៦Eo ផ្លូវលេខ ១០៥ សង្កាត់​ បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ជាជនជាតិវៀតណាម បានទៅទីតាំងខាងលើ និងបានដើរហើរនៅម្ដុំនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ហាងគ្រឿងសមុទ្រ​​ 333​
ហាងគ្រឿងសមុទ្រ​​ 333​

ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T