មិត្តភាពជានិរន្តរ៍! សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកសរសើរ និងគោរពដល់យន្តការនៃការដោះស្រាយបំណុលរបស់ប្រទេសជប៉ុនចំពោះកម្ពុជា

//s9.kh1.co/9c/9c96def40b98dc4121e6b355661e04746fe02790.png
សង្គម

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សម្តេចតេជោ ថ្លែងមានប្រសាសន៍លើកសរសើរ និងគោរពដល់យន្តការនៃការដោះស្រាយបំណុលរបស់ប្រទេសជប៉ុនចំពោះកម្ពុជា ក្នុងដំណោះស្រាយជួយដល់ប្រជាជនកម្ពុជា

ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុង​ឱកាសនៃការអញ្ជើញថ្លែងសារពិសេសជូនដល់ប្រជាជនកម្ពុជា ស្តីអំពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកសរសើរ និងគោរពដល់យន្តការនៃការដោះស្រាយបំណុលរបស់ប្រទេសជប៉ុនចំពោះកម្ពុជាយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចតេជោ ហ៊ុន​សែន
សម្តេចតេជោ ហ៊ុន​សែន

ឥរិយាបថរបស់ជប៉ុន គឺជាឥរិយាបថដែលគួរឲ្យគោរពខ្លាំងណាស់ រហូតដល់ឆ្នាំ២០០០ហើយ ទើបយើងមានសិទ្ធិខ្ចីលុយជប៉ុន មូលហេតុអីទៅ? មូលហេតុដោយសារយើងជំពាក់លុយរបស់ជប៉ុន ទាំងដើមទាំងការ ទាំងប្រាក់ពិន័យ ចំពោះប្រទេសជប៉ុន ។អញ្ចឹងនៅពេាលដែលយើងជំពាក់លុយនេះគេមិនអាចឲ្យខ្ចីបានថែមទៀតទេ បានជាជប៉ុនផ្តល់តែជំនួយឥតសំណងប៉ុន្តែមិនអាចផ្តល់ជាប្រាក់កម្ចីឲ្យយើងបានទេ។

សម្តេចតេជោ ហ៊ុន​សែន
សម្តេចតេជោ ហ៊ុន​សែន និងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន
សម្តេចតេជោ ហ៊ុន​សែន និងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន

សម្តេចក៏បន្តមានប្រសាសន៍ដោយបានលើកឡើងនៅវិធីដោះស្រាយបំណុលរបស់ជប៉ុននៅកម្ពុជាយ៉ាងដូច្នេះថា៖

ជប៉ុនប្រើវិធីសាស្រ្តដ៏ល្អមួយសម្រាប់ជួយដល់កម្ពុជា ជប៉ុនផ្តល់នូវទំនិញឲ្យកម្ពុជាជាប្រេងឥន្ធន: ជាស័ង្កសី ជារបស់ប្រើប្រាស់ឲ្យកម្ពុជាយកមកលក់។លក់បានលុយហើយ គឺសងលុយនឹងទៅជប៉ុន។ជប៉ុនមិនយកទៅជប៉ុនទេ ជប៉ុនយកលុយនឹងជួយដល់កម្ពុជា ទ្រទ្រង់ដល់ថវិកា។ អញ្ចឹងបានន័យថា យកលុយជប៉ុនសងលុយជប៉ុន៕

សម្តេចតេជោ ហ៊ុន​សែន

សូមរំលឹកផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុនបានកសាងចំណងការទូតចាប់តាំងពីឆ្នាំ១៩៥៣ ហើយជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនសម្បើមក្នុងការជួយដល់កម្ពុជា និងប្រជាជនកម្ពុជា ដែលភាគច្រើនសុទ្ធសឹងតែជាជំនួយឥតសំណង និងជំនួយបច្ចេកទេស។ល។

ស្ពានអ្នកលឿង
ស្ពានអ្នកលឿង
ស្ពានគីហ្សូណា
ស្ពានគីហ្សូណា
ស្ពានជ្រោយចង្វារ
ស្ពានជ្រោយចង្វារ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T