ឈឺខ្លាំង! Ramos ប្រាប់ពីរឿងដែលខ្លួនឈឺចាប់បំផុតនៅក្នុងអាជីពបាល់ទាត់

//s9.kh1.co/fe/fe16b8ac766007c29e25f979734c81ea0901b7e8.jpg
កីទ្បា

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Sergio Ramos ថា Sevilla បានធ្វើឲ្យខ្លួន និង ក្រុមគ្រួសារ ឈឺចាប់ជាទីបំផុត

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos បានបង្ហើបពីរឿងដែលខ្លួនឈឺចាប់បំផុតនៅពេលដែលសម្រេចចិត្តចាកចេញពី Sevilla ដើម្បីផ្លាស់មកកាន់ Real Madrid

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ជាការពិតណាស់ កាលពីដើមឡើយ Ramos គឺ ជាយុវជនរបស់ Sevilla តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ មុនពេលដែលរូបគេត្រូវបានតម្លើងមកឈុតធំនៅក្នុងឆ្នាំ២០០៤។ យ៉ាងណាក្តី បន្ទាប់ពីឡើងមកឈុតធំបានតែមួយរដូវកាលប៉ុណ្ណោះ កីឡាករសញ្ជាតិអេស្ប៉ាញខាងលើក៏បានសម្រេចចិត្តចាកចេញ និង ផ្លាស់មកកាន់ Real Madrid រហូតដល់បច្ចុប្បន្ន។

https://s9.kh1.co/__image/w=650,h=366,q=100/d2/d2ab1541adaaa0ec23056647e3e2019080fd287b.png

Ramos បាននិយាយថា៖

ខ្ញុំដឹងថាអ្វីជា Sevilla និង អារម្មណ៍របស់អ្នកគាំទ្រ។ គ្មាននរណាអាចប្រាប់ខ្ញុំបានទេ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះតាំងពីក្មេង។ រាល់ព័ត៌មានទាំងអស់ត្រូវបានរៀបចំហើយពួកគេបានកុហក Sevilla។ វាឈឺចាប់មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំផង។ ខ្ញុំនឹងមិនអភ័យទោសឱ្យពួកគេចំពោះការឈឺចាប់ដែលជីដូនជីតារបស់ខ្ញុំបានឆ្លងកាត់ និង ចំពោះឪពុកម្តាយរបស់ខ្ញុំដែលមិនអាចវិលត្រឡប់ទៅកីឡដ្ឋាន Sevilla វិញ។ វាជាការឈឺចាប់ដ៏ធំបំផុតដែលខ្ញុំធ្លាប់ជួប។ នេះហើយជាហេតុផលពេលដែលខ្ញុំស៊ុតបញ្ចូលទី ខ្ញុំបានអបអរគ្រាប់បាល់ដាក់ពួកគេនូវអ្វីដែលពួកគេបានធ្វើដាក់គ្រួសាររបស់ខ្ញុំ៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos អបអរគ្រាប់បាល់ទៅកាន់ Sevilla
កីឡាករ Sergio Ramos អបអរគ្រាប់បាល់ទៅកាន់ Sevilla
កីឡាករ Sergio Ramos អបអរគ្រាប់បាល់ទៅកាន់ Sevilla
កីឡាករ Sergio Ramos អបអរគ្រាប់បាល់ទៅកាន់ Sevilla

ប្រភពmarca

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T