ចៀវៃ ពាក់ពេជ្រ៤លានដុល្លារលើខ្លួន ក៏នៅតែមិនអាចស្រោចស្រង់បាន រឿងគេមើលងាយថាមុខចាស់

//s9.kh1.co/21/21875b0eaf55f90614394abf2ac0ab79c2d54636.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ថិតនៅវ័យ ៤៥ឆ្នាំ Ruby Lin ពិតជាពិបាកលាក់បាំងភាពចាស់របស់នាង ក្នុងការបង្ហាញខ្លួនថ្មីៗនេះ

តៃវ៉ាន់៖ យោងតាមគេហទំព័រ Sina បានរាយការណ៍ថានៅល្ងាចថ្ងៃទី ៩ ខែមេសាតារាស្រីជួរមុខចាស់វស្សា Ruby Lin ហៅថា ចៀវៃ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ នៃប្រ៊េនយីហោគ្រឿងអលង្ការលំដាប់ខ្ពស់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាមួយការតុបតែងខ្លួនរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រីកូនមួយរូបនេះ បានគ្រងឈុត សំពត់វែងអន្លាយ ជាមួយអាវខ្មៅដៃវែង ពិតជាទាក់ទាញខ្លាំងតែម្តង ជាពិសេសនោះ ភរិយារបស់ Wallace Huo រូបនេះក៏បានប្រមូលក្រសែរភ្នែកទាំងពួង សម្លឹកមើលមិនដាក់ភ្នែក ព្រោះតែនាងបានពាក់គ្រឿងអលង្ការត្បូងមរកតដែលមានតម្លៃ ១២០ លានដុល្លារតៃវ៉ាន់ (ប្រហែលជាង ៤ លានដុល្លារ) ។

យ៉ាងណាមិញ ទោះបីស្លៀកឈុត ក៏ដូចជាប្រើប្រាស់របស់ថ្លៃយ៉ាងណា មិនប្រាកដថាស្រស់ស្អាត ក៏ទាក់ទាញគ្រប់ពេលនោះទេ ជាពិសេសនោះ ស្ថិតនៅក្នុងវ័យ ៤៥ឆ្នាំ រឹតតែមិនហាមឃាត់នូវភាពចាស់របស់តារាស្រីរូបនេះបានឡើយ។ ជាក់ស្តែង RubyLin ត្រូវបានបង្ហាញចំនុចខ្សោយនៃមុខរបស់នាង បន្ទាប់ពីរូបភាពក្រៅឆាកត្រូវបានចែកចាយ។

ជាមួយគ្នានេះដែរ រូបទាំងនោះបានត្រូវឲ្យគេដឹងថា ទម្រង់មុខរបស់តារាស្រីរូបនេះ មានសភាពធំហើមបន្តិច ជាពិសេសនោះស្បែករបស់នាងមានជាតិខ្លាញ់រងើមតែម្តង និងឃើញស្នាមផ្នត់នៅពេលដែលនាងញញឹម។ តួយ៉ាង ត្រូវបានមហាជនរិះគន់ចំៗតែម្តង ថាវាពិតជាខុសគ្នាទៅនឹងរូបបានគេបានកែច្នៃ ដែលមានសភាពតឹងណែងរលោង ហើយស្លឹមស្អាត មើលទៅក្មេងជាងវ័យទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin រូបដែលបានកែ
Ruby Lin រូបដែលបានកែ
Ruby Lin រូបដែលបានកែ
Ruby Lin រូបដែលបានកែ
Ruby Lin រូបដែលបានកែ
Ruby Lin រូបដែលបានកែ
Ruby Lin រូបគេមិនកែ
Ruby Lin រូបគេមិនកែ
Ruby Lin រូបគេមិនកែ
Ruby Lin រូបគេមិនកែ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T