ចាប់ពីថ្ងៃនេះ ខេត្តសៀមរាប សម្រេចបិទចរាចរណ៍បណ្ដោះអាសន្ន ចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក និងវិធានការផ្សេងៗទៀត

//s9.kh1.co/3f/3f1103fc1f0766aac84508f04d599f6249ff293a.jpg
សង្គម

 ១០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាបាលខេត្តសៀមរាប សម្រេចបិទចរាចរណ៍អាសន្ន ចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក និងវិធានការផ្សេងៗទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ នឹងត្រូវអនុវត្ដក្នុងរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមានប្រការសំខាន់ៗ ដែលប្រជាពលរដ្ឋទូទាំងខេត្ដសៀមរាបត្រូវតែអនុវត្ដដូចជា៖

- ត្រូវផ្អាកបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ក៏ដូចជាភោជនីយដ្ឋាននៅតាមសណ្ឋាគារ ​​​​​​​​​​​​​​​​។ល។ ដែលទទួលអតិថិជននៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹកជាកំហិត ប៉ុន្ដែអាជីវកម្មទាំងនេះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ដោយលើកលែងករណីមួយចំនួន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ដោយលើកលែងករណីមួយចំនួន៕

សូមអានសេចក្ដីលម្អិតខាងក្រោមនេះ៖

សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច

ប្រភពរដ្ឋបាលខេត្តសៀមរាប

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T