មិនធម្មតា! លោកយាយវ័យ ៩០ឆ្នាំ បំបែកកំណត់ត្រា ក្លាយជាប្រធានការិយាល័យ​ ចំណាស់ជាងគេបំផុតនៅលើពិភពលោក

//s9.kh1.co/6a/6a45fc38027c400619133a70b83dd2e8d619d231.jpg
សង្គម

 ១០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកយាយជនជាតិជប៉ុន អាយុ ៩០ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាប្រធានការិយាល័យចាស់ជាងគេបំផុតនៅលើពិភពលោក។

ជប៉ុន៖ យោងតាមប្រភពព័ត៌មាន UPI បានឱ្យដឹងថា លោកយាយជនជាតិជប៉ុន អាយុ ៩០ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោកហ្គីណេស  ក្លាយជាប្រធានការិយាល័យ​ចំណាស់ជាងគេបំផុត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ​ Yasuko Tamaki ដែលគ្រោងនឹងប្រារព្ធខួបអាយុ ៩១ឆ្នាំ នៅថ្ងៃទី ១៥ ខែឧសភា នាពេលខាងមុខនេះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលទទួលបាន​កំណត់ត្រាមួយនេះ ចាប់តាំងពីលោកយាយធ្វើការរនៅឧស្សាហកម្ម Sunco នៅក្នុងឆ្នាំ ១៩៥៦មកម៉្លេះ ដោយធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍។

យ៉ាងណាមិញ លោកយាយ Tamaki បានប្រាប់ឱ្យដឹងថា មូលហេតុដែលធ្វើលោកយាយធ្វើការនៅក្រុមហ៊ុននេះបានយូរដល់ម្លឹង ក៏៏ព្រោះតែលោកយាយជាមនុស្សចូលចិត្តជួយអ្នកដទៃ ហើយបន្ទាប់ពីធ្វើនៅក្រុមហ៊ុនយូរៗទៅ វាក៏ក្លាយជាគោលដៅជីវិតរបស់គាត់ ដើម្បីធ្វើឱ្យប្រធាន អ្នកគ្រប់គ្រង និងបុគ្គលិកនៅទីនោះមានភាពសប្បាយរីករាយ។ លើសពីនេះ លោកយាយ Tamaki បានបន្ថែមថា គាត់គ្មានគម្រោងនឹងចូលនិវត្តន៍នោះទេ សម្រាប់ឆ្នាំបន្ទាប់ៗទៀតប្រសិនបើលោកយាយនៅអាចបន្ដទៅទៀតបាន៕

  លោកយាយ​ Yasuko Tamaki
  លោកយាយ​ Yasuko Tamaki
  លោកយាយ​ Yasuko Tamaki
  លោកយាយ​ Yasuko Tamaki
  លោកយាយ​ Yasuko Tamaki
  លោកយាយ​ Yasuko Tamaki
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T