តើ Zidane ឆ្លើយថាម៉េចពេលគេសួររឿងពាក្យចចាមអារ៉ាមចង់បានកីឡាករម្នាក់នេះអត់?

//s9.kh1.co/f2/f2f2fb1e23775394e82f9f49b43981b706f8f3a4.jpg
កីទ្បា

 ១០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Zinedine Zidane ថា Kylian Mbappe អាចនឹងស្ថិតក្នុងបញ្ជីចង់បានរបស់លោកនៅពេលអនាគត

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane បានចាត់ទុក Kylian Mbappe ជាកីឡាករដ៏អស្ចារ្យ ហើយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវបានលោកបញ្ចូលឈ្មោះទៅក្នុងបេក្ខភាពក្លិបចង់បាននាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Mbappe មិនទាន់សម្រេចចិត្តនៅឡើយទេក្នុងការបន្តកុងត្រាថ្មីជាមួយ Paris Saint Germain ខណៈកុងត្រាបច្ចុប្បន្ននឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាល ២០២១-២០២២។ យ៉ាងណាក្តី មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា តារាឆ្នើម PSG ខាងលើមានបំណងចង់ផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu។ 

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

លោក Zidane បាននិយាយថា៖

ខ្ញុំស្គាល់ Mbappe ហើយ គាត់ក៏ស្គាល់ខ្ញុំដែរ។ យ៉ាងណាក្តី គាត់មិនមែនជាកីឡាកររបស់ខ្ញុំ ដូច្នេះខ្ញុំមិនអាចនិយាយអ្វីបានទៀតឡើយ។ គាត់គឺ ជាកីឡាករដ៏អស្ចារ្យ ហើយ យើងនឹងរង់ចាំមើលថាគាត់ចង់ធ្វើអ្វីទៀតនាពេលអនាគត ប៉ុន្តែ វាមិនមែនជាក្តីបារម្ភរបស់ខ្ញុំឡើយ៕

លោក Zinedine Zidane
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T