កុំច្រឡំអី! Benzema ថាស្តីឲ្យមិត្តរួមក្រុមម្នាក់នេះព្រោះចង់ឲ្យគេល្អទេ

//s9.kh1.co/eb/eb98effdd68270fe6abb661ed9141733bd6f6a12.jpg
កីទ្បា

 ១០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Benzema បង្ហើបថាគេមានសម្ពន្ធភាពល្អជាមួយ Vinicius

អេស្ប៉ាញ៖ មុនការប្រកួត El Clasico ឈានចូលមកដល់ ខ្សែប្រយុទ្ធ Karim Benzema បានកោតសរសើរមិត្តរួមក្រុមគឺ ខ្សែប្រយុទ្ធ Vinicius Junior ដែលធ្លាប់មានរឿងមានរ៉ាវជាមួយគ្នាកាលប្រកួតទល់នឹង ក្រុម Borussia Monchengladbach ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema
   ខ្សែប្រយុទ្ធ Vinicius Junior 
   ខ្សែប្រយុទ្ធ Vinicius Junior 

កាលណោះ Real Madrid ត្រូវប្រកួតជាមួយ Borussia Monchengladbach នៅវគ្គចែកពូលព្រឹត្តិការណ៍ Champions League ដោយ Benzema បានខ្សឹបប្រាប់ Ferland Mendy ជាមិត្តរួមក្រុមកុំឲ្យបញ្ជូនបាល់ឲ្យ Vinicius Junior ឲ្យសោះព្រោះគេមិនមែនលេងនៅខាងក្រុមពួកគេនោះឡើយទើបផ្ទុះពាក្យចចាមអារ៉ាមថាកីឡាករពីរនាក់នេះមិនត្រូវរ៉ូវគ្នា។

  ខ្សែប្រយុទ្ធ Karim Benzema ប្រាប់ Mendy 
  ខ្សែប្រយុទ្ធ Karim Benzema ប្រាប់ Mendy 
  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius Junior 
  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius Junior 

ប៉ុន្តែ Benzema បានចេញមុខបកស្រាយទាក់ទងនឹងរឿងនេះថា៖

Vini ជាកីឡាករវ័យក្មេងមួយរូប ប៉ុន្តែខ្ញុំជឿជាក់លើសមត្ថភាពរបស់គេ ព្រោះគេមានអ្វីគ្រប់យ៉ាងក្នុងការសម្រេចជោគជ័យនៅទីនេះ។ ហេតុដូច្នេះទើបបានជាខ្ញុំនិយាយជាមួយគេច្រើនរឿងណាស់ ជួនកាលក៏សម្ដីធំដាក់គេ ប៉ុន្តែនោះព្រោះគេជាគេ។ គេនឹងក្លាយជាកីឡាករដែលល្អជាងនេះ គេពិតជាអស្ចារ្យណាស់។

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Vinicius Junior ផ្ទេរពីក្លិប Flamengo មក Real Madrid តាំងពីឆ្នាំ២០១៨ ដោយមុនដំបូងគេចូលលេងឲ្យឈុតB របស់Real Madrid តែក៏ត្រូវតម្លើងមកឈុតធំក្នុងឆ្នាំតែមួយដោយសារសមត្ថភាពដ៏លេចធ្លោរបស់គេ៕

  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius Junior 
  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius Junior 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T