គ្រួសារ​ដែល​មាន​​សមាជិក​ស្លាប់​​ដោយសារ​កូវីដ-១៩ នឹង​ទទួល​បាន​ការរ៉ាប់​រង​ថ្លៃទឹក ភ្លើង ចំនួន ៥ខែពីរដ្ឋាភិបាល

//s9.kh1.co/4d/4d8d0ae336777fc4d7ca68c10778105f62ed1452.webp
សង្គម

 ១០-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្ត្រីបានដាក់បទ​បញ្ជា​ដល់អភិបាលរាជធានី-ខេត្តនូវគោលការណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០២១ បានប្រកាសថា៖ "គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិ​បាលកម្ពុជាជួយចេញថ្លៃទឹក និងភ្លើង ចំនួន ៥ខែ ចំពោះគ្រួសារដែលឆ្លងជំងឺកូវីដ-១៩ រដ្ឋជួយចេញថ្លៃទឹក និង​ភ្លើង ចំនួន៣ខែ ដោយឡែកចំពោះ​គ្រួសារ​ដែល​ជាប់ធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ រដ្ឋនឹងជួយជួយចេញថ្លៃទឹក និង​ភ្លើង​ចំនួន​ ២ខែ និងឧបត្ថម្ភផ្សេងៗទៀត។"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រកាស សម្តេចនាយករដ្ឋមន្ត្រីបានដាក់បទ​បញ្ជា​ដល់អភិបាលរាជធានី-ខេត្តនូវគោលការណ៍ដូចតទៅ៖

១-គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃអគ្គិសនី រយៈពេល៥ខែ ថវិកា១០លានរៀល និងអង្ករ១០០គីឡូក្រាម

២-គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី រយៈពេល៣ខែ

៣-គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺន/គ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក អគ្គិសនី ក្នុងរយៈពេល២ខែ៖

- អ្នកនៅក្រៅតំបន់បិទខ្ទប់ ទទួលបានដូចគោលការណ៍ខាងលើ

- អ្នកនៅក្នុងតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ២០កំប៉ុង សម្រាប់ក្រុម​គ្រួសារ​នីមួយៗ

- កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និង​ថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ (បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ)។

ការប្រកាសបែបនេះ ផ្តល់នូវជំនួយនេអគឺជាការជួយសម្រួលដាក់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុង​មាន​ទុក្ខសោក​សៅពីការបាត់បង់សមាជិកគ្រួសារ​ ឲ្យបានធូរស្បើយចិត្តជាងមុន៕

សម្តេចតេជោថ្លែងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១
សម្តេចតេជោថ្លែងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T