តារាប្រុសទាំង ៤ រូប ដែលសុទ្ធតែធ្លាប់ជាដៃគូសម្ដែងជាមួយ តារាស្រីវ័យក្មេង Bua Nalinthip

//s9.kh1.co/d4/d432bdad2ee25723556a589c473df79037abede0.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាស្រីវ័យក្មេង Bua Nalinthip និងតារាប្រុសទាំង ៤ ដែលជាដៃគូសហការសម្ដែងរបស់នាង

ថៃ៖ Bua Nalinthip ជាតារាស្រីវ័យក្មេងមួយរូប ដែលបានចុះកុងត្រាសហការសម្ដែងជាមួយស្ថានីយ៍បុស្ដិ៍លេខ ៣ របស់ថៃ នៅក្នុងឆ្នាំ ២០១៤។ នៅក្នុងនោះ Bua បានសហការសម្ដែងជាមួយនឹងតារាប្រុសរូបសង្ហាជាច្រើននាក់ផងដែរ។ ដោយសារតែសមត្ថភាពនៃការសម្ដែង​រួមជាមួយនឹងប្រជាប្រិយភាពរបស់នាងផងដែរនោះ Bua បានសម្ដែងនូវរឿងជាច្រើនជាបន្តបន្ទាប់ សម្រាប់ទ្រនំមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាតារាប្រុសទាំង ៤ ដែលបានសហការធ្វើការសម្ដែងជាមួយនឹង Bua សម្រាប់ពេលកន្លងមក មានដូចជា៖ 

១. Puen Khanin 

 Puen Khanin 
 Puen Khanin 

Puen ជាតារាជើងចាស់មួយរូប ដែលបានសហការជាមួយនឹង Bua ចាប់តាំងពីនាងបានចូលក្នុងបុស្ដិ៍លេខ៣ ដោយបានសម្ដែងនៅក្នុងរឿង Ruk Nee Jhe Jud hai និងឥលូវនេះ ពួកគេក៏បានសម្ដែងរឿង Aom Fah Oab Din ជាមួយគ្នាផងដែរ។

២. Krating Khunnarong 

 Krating Khunnarong 
 Krating Khunnarong 

Bua និង Krating ទើបតែបញ្ចប់នូវការសម្ដែងរឿងមួយជាមួយគ្នាមានចំណងជើងថា Kaen Rik Salub Chata ផងដែរ។ 

៣. Pon Nawasch 

Pon Nawasch
Pon Nawasch

Pon និង Bua បានសហការថតរឿង Tra Barb See Chompoo ដោយនៅក្នុងឆ្នាំ ២០១៨ និងបានសហការថតរឿងថ្មីមួយមានចំណងជើងថា Praomook ដោយទើបតែបញ្ចប់នៅក្នុងឆ្នាំ ២០២០ តែមិនទាន់បានចាក់ផ្សាយនៅឡើយទេ។ 

៤. Pop Thakoon 

Pop Thakoon 
Pop Thakoon 

Pop និង Bua បានធ្វើការសម្ដែងជាមួយគ្នានៅក្នុងរឿងមួយមានចំណងជើងថា Khun Mae Suam Roy ដោយរឿងមួយនោះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងថែមទៀតផង ដោយបានពិន្ទុដល់ទៅ ៦.៧ ភាគរយនៅក្នុងវគ្គចុងក្រោយ៕ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T