ថៃ៖ Fon Sananthachat មហាជនប្រាកដជាស្គាល់មិនខានថា នាងគឺជាតាសម្ដែងស្រីវ័យក្មេងដ៏ស្រស់ស្អាត និង មានទេពកោសល្យម្នាក់ក្នុងជួរសិល្បៈ។ ក្នុងនោះនាង ក៏ទើបតែបែកគ្នាពីសង្សារអ្នកមានទ្រព្យម្នាក់ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ថិតនៅក្នុងកម្មពិធីមួយក្នុងប្រទេសថៃ Fon ត្រូវបានគេអញ្ជើញចូលទៅសម្ភាសន៍សំណេះសំណាល ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនព្រមទាំងរឿងរ៉ាវស្នេហាមួយចំនួន របស់នាងកន្លងមក។ ខណៈពេលនោះ នាងក៏បានឆ្លៀតឱកាសឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលបានរិះគន់នាង និងគិតថានាង សម្លឹងឃើញនិងស្រឡាញ់រកតែបុរសអ្នកមានទ្រព្យស្ដុកស្ដម្ភ។

ប៉ុន្តែ ការពិតទៅនាងមិនមែនជាមនុស្សប្រភេទនោះទេ ដោយនាងបានបកស្រាយថាៈ
សម្រាប់ខ្ញុំក្ដីស្រឡាញ់ គឺមិនបានគិតទៅលើអ្នកណាមានទ្រព្យ ឬអ្នកណាគ្មានទ្រព្យនោះទេ ថែមទាំងមិនកំណត់ទៅលើទឹកលុយរបស់គេ ព្រោះថាខ្ញុំមិនមែនជាទំនិញនោះទេ។ ហើយសម្រាប់ការបែកគ្នារវាងខ្ញុំនិងសង្សារចាស់កាលពីមុនរបស់ខ្ញុំ គឺដោយសារយើងមិនចុះសម្រុងនឹងគ្នាទោះបីគាត់មានទ្រព្យក៏ពិតមែនតែលុយកាក់មិនអាចធ្វើឱ្យយើងមានសុភមង្គលនោះទេ រឿងលុយកាក់ខ្ញុំក៏អាចមានសមត្ថភាពរកខ្លួនឯង និងចង់ទិញរបស់ដែលខ្លួនឯងចង់ទិញបាន ធ្វើខ្លួនធម្មតាៗ សាមញ្ញៗ ចូលញាំអាហារដែលយើងចូលចិត្តនៅកន្លែងធម្មតា ជីវិតមិនហ៊ឺហា បែបនេះជាជីវិតដ៏ស្រស់ស្អាតរបស់ខ្ញុំហើយ
សម្ដីទាំងនេះបានធ្វើឱ្យហ្វេនៗ មានការពេញចិត្តជាខ្លាំងព្រោះវាបានចាក់ដោតមនុស្សស្រីឱ្យមានភាពរឹងមាំ ដោយមិនចាំបាច់ពឹងទៅលើតែមនុស្សប្រុសក៏ធ្វើឱ្យខ្លួនមានសុភមង្គលបាន និងក្ដីសុខបាន៕


