ក្តៅៗ នេះជាអន្ដរាគមន៍របស់សម្តេចតេជោហ៊ុន​ សែន ជួយដល់សមាជិកគ្រួសារដែលមានអ្នកស្លាប់ ឆ្លងកូវីដ១៩ ធ្វើចត្តាឡីស័កឬរាំងខ្ទប់

//s9.kh1.co/78/786f92c179a7eefb32b16ca950eb5e69368355e3.png
សង្គម

 ១០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោហ៊ុនសែន មានប្រសាសន៍ថា សមាជិកគ្រួសារដែលមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ រដ្ឋនឹងចេញថ្លៃទឹក និងអគ្គីសនីជាអតិបរមារយ:ឲ្យ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសនៃការអញ្ជើញថ្លែងសារពិសេសទាក់ទងទៅនឹងស្ថានភាពនៃកូវីដ១៩នៅកម្ពុជា ក្រោយដែលផ្ទុះករណីឆ្លងខ្លាំងនៅក្នុងក្រុងភ្នំពេញ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារស្តីពីការចូលរួមធ្វើអន្តារាគមន៍ពីសំណាក់រដ្ឋាភិបាលដោយក្នុងនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្លែងមានប្រសាសន៍នៅក្នុងការអន្តារាគមន៍របស់រដ្ឋាភិបាលក្នុងយន្តការសម្រួលដល់ជីវភាពពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ៕

 សម្តេចតេជោហ៊ុនសែន 
 សម្តេចតេជោហ៊ុនសែន 
រូបតំណាង
រូបតំណាង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T