សាហាវម្ល៉េះ? លោក Orlandi ថា កីឡាករម្នាក់នេះកាលនៅក្មេងពេលបាត់បាល់ម្តងៗសឹងតែចង់ខាំកជើងគូប្រកួត

//s9.kh1.co/9b/9b20ea6dbf5824f4a573f3e5890b179be0f63061.jpg
កីទ្បា

 ១០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Andrea Orlandi ថា Lionel Messi កាលពីក្មេងមានការប្រកួតប្រជែងខ្លាំង

អេស្ប៉ាញ៖ អតីតកីឡាករ Barcelona លោក Andrea Orlandi បានទម្លាយឲ្យដឹងថាកីឡាករ Lionel Messi ពិតជាមានការប្រកួតប្រជែងខ្លាំងណាស់កាលពីនៅក្មេងដោយ រាល់ពេលបាត់បាល់ម្តងៗ រូបគេសឹងតែចង់ខាំកជើងកីឡាករនៃក្រុមគូប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Andrea Orlandi 
  លោក Andrea Orlandi 

ជាការពិតណាស់ Messi ត្រូវបានគេចាត់ទុកគេកីឡាករដែលល្អជាងគេមួយរូបនៅលើលោកនូវអ្វីដែលគេធ្លាប់បានឈ្នះជាមួយ Barcelona និង ពានរង្វាន់ឯត្តជនជាច្រើនបូករួមទាំងកំណត់ត្រានៅក្នុងបាល់ទាត់ផងដែរ។ 

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

លោក Orlandi បាននិយាយថា៖

វាមិនមែនងាយស្រួលឡើយក្នុងការហ្វឹកហាត់ជាមួយ Messi។ អ្នកមិនអាចយកបាល់ចេញពីជើងគាត់ ឬ ចូលទៅជិតគាត់បានឡើយ។ ក្នុងវ័យ ១៧-១៨ ឆ្នាំខ្ញុំមិនដែលឃើញកីឡាកររូបណាដែលមានការប្រកួតប្រជែងខ្លាំងដូចគាត់ឡើយ។ គាត់សឹងតែនឹងខាំកជើងរបស់អ្នកនៅពេលដែលគាត់បាត់បាល់។ អ្នកអាចគិតថាគាត់នឹងក្លាយទៅជាកីឡាករល្អ ប៉ុន្តែ សម្រាប់ខ្ញុំពុំធ្លាប់គិតថា គាត់នឹងក្លាយទៅជាកីឡាករដែលល្អជាងគេនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ឡើយ៕

លោក Andrea Orlandi
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T