ថាម៉េច? Robben ថា បើប៉ះ PSG ថ្ងៃមុនមាន Lewandowski គឺ Bayern អាចលត់យ៉ាងតិច...គ្រាប់

//s9.kh1.co/ca/ca1ef1c4ee85a8f5f30718a9daefea520673ad90.jpg
កីទ្បា

 ១០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Arjen Robben ថា Bayern Munich អាចស៊ុតចូល Paris Saint Germain ពី ៦​ ឬ ៨គ្រាប់ បើមាន Robert Lewandowski

អាល្លឺម៉ង់៖ កីឡាករ Arjen Robben ជឿជាក់ថា Bayern Munich អាចយកឈ្នះទៅលើ Paris Saint Germain ដោយមានគ្រាប់បាល់ ៦ ឬ ៨គ្រាប់ ប្រសិនបើមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Arjen Robben និង Robert Lewandowski
កីឡាករ Arjen Robben និង Robert Lewandowski

ជាការពិតណាស់ កាលពីរាត្រីថ្ងៃពុធកន្លងទៅ ក្រុមការពារតំណែងជើងឯក Bayern Munich បានបរាជ័យក្រោមថ្វីជើង PSG នៅក្នុងផ្ទះជាមួយនឹងលទ្ធផល ៣ទល់នឹង២ នៃការប្រកួតជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League។

ការប្រកួតរវាង Bayern Munich និង Paris Saint Germain
ការប្រកួតរវាង Bayern Munich និង Paris Saint Germain

យ៉ាងណាក្តី រឿងដែលគួរឲ្យសោកស្តាយ និង មិនអស់ចិត្តសម្រាប់ Bayern Munich គឺ ការមិនមានវត្តមានរបស់ Lewandowski ដែលរូបគេបានរង់នូវរបួសក្នុងអំឡុងពេលលេងឲ្យក្រុមជម្រើសជាតិប៉ូឡូញ។ នៅក្នុងការប្រកួតនេះផងដែរ ក្លិបយក្សមកពីលីគអាល្លឺម៉ង់ខាងលើមានឱកាសទាត់ទីដល់ទៅ៣១លើក ប៉ុន្តែគ្រាប់បាល់កើតឡើងបានតែពីរគ្រាប់ប៉ុណ្ណោះ។

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

Robben បាននិយាយថា៖

បើមានវត្តមាន Lewandowski យើងអាចនិយាយបានថា Bayern Munich នឹងទទួលបានជ័យជំនះទៅលើ PSG ដោយមានគ្រាប់បាល់ពី ៦ ឬ ៨គ្រាប់បាល់ ប៉ុន្តែដោយសារអវត្តមានរបស់គាត់ ទើប Bayern Munich ចាញ់ការប្រកួត។ ពួកគេមិនសមចាញ់ការប្រកួតនោះទេ៕

កីឡាករ Arjen Robben
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ប្រភពjustfootball

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T