ចឹងមែនអត់? Scholes ដៀមដាមថាកីឡាករ Man UTD ម្នាក់នេះបោកបញ្ឆោតអាជ្ញាកណ្ដាលក្នុងការប្រកួតទល់នឹង Granada

//s9.kh1.co/58/58480b2286958b3b5a17d27d9343a27aad5eae44.jpg
កីទ្បា

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Paul Scholes ចោទ Bruno ថាបានបោកប្រាស់អាជ្ញាកណ្ដាល

អង់គ្លេស៖ លោក Paul Scholes បាននិយាយថា ខ្សែបម្រើ Bruno Fernandes ពិតជាសំណាងណាស់ដែលទទួលបានបាល់ប៉េណាល់ទីឲ្យ Manchester United នៅចុងម៉ោង ក្នុងការប្រកួតទល់នឹង Granada ដែលជាការប្រកួតក្របខណ្ឌ Europa League វគ្គ៨ក្រុមជើងទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Bruno Fernandes
   ខ្សែបម្រើ Bruno Fernandes

ក្នុងការប្រកួតនេះ Marcus Rashford រកបានមួយគ្រាប់នៅនាទីទី ៣១ បន្ទាប់មកនៅនាទីទី ៩០ ខ្សែបម្រើ Eteki បានគ្រវាសដៃត្រូវភ្នែក Fernandes ធ្វើឲ្យគេដួលនៅមុខប្រអប់គ្រោះថ្នាក់ទើបឈានដល់ការផ្ដល់បាល់ពិន័យ១១ម៉ែត្របែបនេះតែម្ដង។

   ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទី
   ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទី

យ៉ាងណាមិញ លោក Paul Scholes បែរជាមិនជឿថា Fernandes កើតអីនោះឡើយហើយលោកអាជ្ញាកណ្ដាល Artur Soares Dias ត្រូវកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបោកបញ្ឆោត។

ខ្សែបម្រើ Eteki និង  Bruno Fernandes
ខ្សែបម្រើ Eteki និង Bruno Fernandes

លោកបានថ្លែងប្រាប់ BT Sport ថា៖

Fernandes ពូកែស្វែងរកឱកាសណាស់ ខ្ញុំគិតថាគេសំណាងណាស់ដែលទទួលបានបាល់ប៉េណាល់ទី។ ពេលឈានដល់ដំណាក់កាលឆែក VAR គឺអាជ្ញាកណ្ដាលបានឲ្យបាល់នោះទៅគេ បើទោះបីជាវាមិនបានបង្ហាញថាមានការប៉ះទង្គិចគ្នាបែបនោះក៏ដោយ។ Fernandes ធ្វើបានល្អណាស់ដើម្បីបានបាល់ប៉េណាល់ទីនេះ Granada មុខជាខកចិត្តណាស់ហើយ។ Fernandes បានបោកបញ្ឆោតអាជ្ញាកណ្ដាលហើយអាជ្ញាកណ្ដាលក៏ព្រមជឿគេ។

លោក Paul Scholes
លោក Paul Scholes
លោក Paul Scholes

គួររម្លឹកផងដែរថា ការប្រកួតជើងទី២រវាង Manchester United និង Granada នឹងធ្វើឡើងនៅថ្ងៃទី ១៦ខែមេសា ឆ្នាំ២០២១ ខាងមុខនេះនៅឯកីឡដ្ឋាន Old Trafford ដោយគ្មានប្រធានក្រុម Harry Maguire, Luke Shaw និង Scott Mctominay ដោយសារជាប់បម្រាម៕

ការប្រកួតរវាង Granada និង Manchester United 
ការប្រកួតរវាង Granada និង Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester United 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T