ពេលគេសួរថាបើ Aguero ផ្ទេរទៅក្លិបគូប្រជែងនៅ PL តើគិតបែបណា? លោកគ្រូ Pep បានឆ្លើយថា...

//s9.kh1.co/f5/f588e4a66197dc2d11515efaa3f4fad4b8e2de21.jpg
កីទ្បា

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Pep យល់ឃើញបែបនេះបើ Aguero ផ្ទេរទៅក្លិបគូប្រជែងនៅ PL

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិបមេឃខៀវ Manchester City នឹងទទួលយកគ្រប់ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Sergio Aguero ខណៈដែលថ្មីៗនេះក្លិបបានប្រកាសជាផ្លូវការថាតារាឆ្នើមរូបនេះនឹងចាកចេញពេលចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

Aguero ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Man City បានក្លាយជារ៉ាដារបស់បណ្ដាក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Barcelona ជាដើម ប៉ុន្តែមានក្លិបខ្លះនៅ Premier League ដូចជា Chelsea ក៏ចាប់អារម្មណ៍ចង់បានគេដែរទើបលោកគ្រូ Pep បាននិយាយថារូបគាត់គ្មានបញ្ហាណាមួយទេបើទោះបីជា Aguero ចាកចេញទៅក្លិបគូប្រជែងក៏ដោយ។

  ខ្សែប្រយុទ្ធ Sergio Aguero និង 

លោកគ្រូបង្វឹក Pep Guardiola
  ខ្សែប្រយុទ្ធ Sergio Aguero និង  លោកគ្រូបង្វឹក Pep Guardiola

លោកគ្រូបានថ្លែងថា៖

អ្វីដែលល្អសម្រាប់គេគឺល្អសម្រាប់ពួកយើង។ Sergio នៅតែជាកីឡាករឆ្នើមម្នាក់ហើយអ្វីដែលគេបានផ្ដល់ឲ្យក្លិបប៉ុន្មានឆ្នាំនេះគឺពិតជាល្អ។ ប្រាកដណាស់ ពួកយើងនឹងសប្បាយចិត្តជាមួយការសម្រេចចិត្តរបស់គេ។ ខ្ញុំពេញចិត្តអ្វីដែលគេពេញចិត្ត។ អ្វីដែលគេពេញចិត្តគឺខ្ញុំពេញចិត្ត អ្វីដែលល្អសម្រាប់គេគឺល្អសម្រាប់ពួកយើងហើយ។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

បើទោះបីជា Sergio Aguero ប្រកាសចាកចេញពីទឹកដី Etihad ក៏ពេលនេះក្លិប Manchester City នៅតែខ្លាំងព្រោះមានកីឡាករឆ្នើមៗជាច្រើនទៀតហើយមកទល់ពេលនេះក្លិបមិនទាន់ធ្លាក់ចេញពីពានរង្វាន់មួយណានោះឡើយពោលគឺទាំង Carabao Cup, FA Cup, Champions League និង Premier League ៕

  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T