អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់អ្នកធ្លាប់ទៅមន្ទីរពហុព្យាបាលមួយកន្លែង ក្នុងសង្កាត់បឹងកក់១ ប្រញាប់ធ្វើតេស្ត

//s9.kh1.co/d1/d14f86810ef885be8dd3395d066509184ba6d26f.jpg
សង្គម

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅមន្ទីរពហុព្យាបាលមួយកន្លែង ក្នុងសង្កាត់បឹងកក់១ ប្រញាប់ធ្វើតេស្ត។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលមន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មេត្តាប្រញាប់ទៅធ្វើតេស្ដ ប្រសិនបានមានអាការសង្ស័យណាមួយ ដោយសារមានអ្នកផ្ទុកជំងឺកូវីដ-១៩ ធ្លាប់បានចូលទីនេះរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១​ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកចំនួន ៤នាក់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន មាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕



មន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ​ ធីខេ​
មន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ​ ធីខេ​

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T