កាចណាស់លោកប្អូន! Pedri ស៊ុតមួយគ្រាប់ពីចម្ងាយយ៉ាងស្អាតទុកគំរាម Real Madrid យប់នេះ (មានវីដេអូ)

//s9.kh1.co/8c/8c6cf5ddc2cc654f103a0b50bdbaaa02cef1c2a6.jpg
កីទ្បា

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Pedri ស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងស្អាតក្នុងការហ្វឹកហាត់

អេស្ប៉ាញ៖ ខ្សែបម្រើវ័យក្មេង Pedri បានបង្ហាញការស៊ុតបញ្ចូលទីពីក្រៅប្រអប់យ៉ាងស្អាត នៅពេលដែល Barcelona កំពុងធ្វើការហ្វឹកហាត់ជាលើកចុងក្រោយមុនប៉ះ Real Madrid នារាត្រីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pedri
កីឡាករ Pedri

ជាការពិតណាស់ នៅរាត្រីនេះ Barcelona នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី៣០ ដែលជាការប្រកួតសំខាន់បំផុតសម្រាប់ក្រុមទាំងពីរក្នុងការទៅប្រជែងយកពានរង្វាន់លីគនៅក្នុងរដូវកាលនេះ។

ការប្រកួតរវាង Barcelona និង Real Madrid
ការប្រកួតរវាង Barcelona និង Real Madrid

នៅក្នុងការហ្វឹកហាត់ម្សិលមិញរបស់ Barcelona គឺ Pedri បានទទួលបាល់ក្រៅប្រអប់ ហើយ​ រូបគេក៏បានស៊ុតបញ្ចូលទីបានយ៉ាងល្អទៀតដោយផុតដៃអ្នកចាំទី។ ប្រសិនបើយើងត្រឡប់ទៅរដូវកាល ២០០៨-២០០៩ គឺ គ្រាប់បាល់នេះស្រដៀងទៅនឹងគ្រាប់បាល់បញ្ចូលទីរបស់ Andres Iniesta ដែលស៊ុតបញ្ចូលទីទៅលើ Chelsea ក្នុងវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League៕

វីដេអូនៃការហ្វឹកហាត់ចុងក្រោយរបស់ Barcelona

ប្រភពmarca

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T