លោកគ្រូ Tuchel ដាស់តឿនកូនក្រុមម្នាក់នេះថាគេអាចមិនមានឱកាសបានចូលលេងញឹកទេ

//s9.kh1.co/ee/eebf3e3f60756d2883d136ebca6ef1629eddf7b8.jpg
កីទ្បា

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ផ្ញើសារដាស់តឿនកូនក្រុមម្នាក់

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បានធ្វើការដាស់តឿនដល់ខ្សែប្រយុទ្ធ Tammy Abraham ថាគេនឹងមិនត្រូវលោកគ្រូដាក់ឲ្យចូលលេងជាជម្រើស១១នាក់ដំបូងញឹកញាប់នោះឡើយ និងថែមទាំងបញ្ជាក់ទៀតថាគេអាចនឹងមានភាពលំបាកក្នុងការវិលត្រឡប់មកលេងទៀងទាត់ដូចមុនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Tammy Abraham
  ខ្សែប្រយុទ្ធ Tammy Abraham

តាំងពីលោកគ្រូ Tuchel មកដឹកនាំក្រុមតោខៀវ Chelsea កាលពីខែមករា គឺក្លិបមិនដែលស្គាល់រសជាតិចាញ់ឡើយប៉ុន្តែថ្មីៗនេះ កំណត់ត្រាមួយនេះត្រូវបានបំផ្លាញក្រោយ Chelsea ត្រូវ West Brom លត់ ៥ ទល់នឹង ២ ស្របពេល Abraham បានចូលលេង៩០នាទីពេញតែ១ប្រកួតគត់គឺទល់នឹង Barnsley ក្នុងពាន FA Cup ។

  ខ្សែប្រយុទ្ធ Tammy Abraham
  ខ្សែប្រយុទ្ធ Tammy Abraham

យ៉ាងណាមិញ Abraham ពិតជាចង់មាននាទីចូលលេងច្រើនជាងនេះដើម្បីឲ្យលោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស កោះហៅគេឲ្យទៅរួមក្រុមនៅព្រឹត្តិការណ៍ Euro 2020 នេះប៉ុន្តែ Tuchel បែរជាព្រមានគេថា លោកគ្រូនឹងមិនបន្ធូរបន្ថយយោគយល់ដាក់ឲ្យគេចូលលេងនោះឡើយ ហើយគេអាចនឹងប្រឈមនឹងលំបាកក្នុងការដណ្ដើមតំណែងមកវិញ។

  ខ្សែប្រយុទ្ធ Tammy Abraham
  ខ្សែប្រយុទ្ធ Tammy Abraham

លោកគ្រូ Tuchel បានថ្លែងថា៖

ទេ ខ្ញុំមិនអាចសម្រេចចិត្តដោយផ្អែកលើហេតុផលផ្ទាល់ខ្លួនរបស់កីឡាករណាម្នាក់នោះឡើយ។ Kepa ក៏ចង់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញដែរហើយវាល្អដែលពួកគេមានគោលដៅបែបនេះប៉ុន្តែវាមិនមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំជាគ្រូបង្វឹករបស់ Chelsea ហើយខ្ញុំគិតថាខ្ញុំត្រូវតែធ្វើអ្វីមួយដែលល្អសម្រាប់ក្រុម។ Tammy ប្រឈមនឹងស្ថានភាពលំបាកបន្តិចបន្តួចព្រោះគេអាចជាប់ជម្រើស១១នាក់ដំបូងតែ២ទៅ៣ប្រកួតប៉ុណ្ណោះ និងត្រូវប្ដូរចូលពីរដងផងដែរ។ បន្ទាប់មកគេក៏បានរងរបួស ហើយកំលុងពេលគេនៅព្យាបាល កីឡាកររបស់ពួកយើងនៅតែបន្តធ្វើបានល្អដោយគ្មានគេ ហើយលទ្ធផលនៃការប្រកួតក៏ល្អដែរ។ វាមិនមែនជារឿយងាយស្រួលទេព្រោះក្នុងការប្រកួតមួយៗគឺយើងប្ដូរកីឡាករបានតែ៣នាក់គត់ ដូច្នេះ Tammy ត្រូវតែបង្ហាញសមត្ថភាពកែប្រែការសម្រេចចិត្តរបស់ខ្ញុំ។ ពួកយើងមានកីឡាករកំពុងហ្វឹកហាត់ចំនួន២២នាក់ ហើយវាពិតជាពិបាកដែលត្រូវរើសយក ១៨នាក់ មកលេងការប្រកួតនៅ Premier League ។ ពួកយើងត្រូវការឲ្យ Tammy បង្ហាញសមត្ថភាពច្រើនជាងនេះ ខ្ញុំសង្ឃឹមថាគេនឹងមិនបន្តរងរបួសហើយមានឱកាសបានក្លាយជាកីឡាករស្នូលរបស់ពួកយើងនៅរដូវកាលក្រោយទៅចុះ។

 លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel
  ខ្សែប្រយុទ្ធ Tammy Abraham និង លោកគ្រូបង្វឹក Thomas Tuchel
  ខ្សែប្រយុទ្ធ Tammy Abraham និង លោកគ្រូបង្វឹក Thomas Tuchel

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T