លោក Thomas Tuchel​ ពន្យល់ពីហេតុផលដែល Abraham​ មិនត្រូវបានជ្រើសរើស

//s9.kh1.co/18/18c67cdcbe1ea7c5c62dcca1c2cea378eff8534c.jpg
កីទ្បា

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Thomas Tuchel​ ពន្យល់ពីហេតុផលដែល Abraham​ មិនត្រូវបានជ្រើសរើស

អង់គ្លេស៖ លោកគ្រូបង្វឹករបស់ក្រុមតោខៀវ​ Chelsea​ គឺ​ លោក Thomas Tuchel​ បានពន្យល់ពីមូលហេតុដែលកីឡាករ Tammy Abraham​​​ មិនត្រូវបានជ្រើសរើសក្នុងផែនការរបស់លោក ពោលគឺ លោកបានលើកឡើងថា យើងទទួលបានលទ្ធផលល្អច្រើនណាស់បើគ្មានរូបគាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel
លោក Thomas Tuchel
កីឡាករ Tammy Abraham
កីឡាករ Tammy Abraham

កីឡាករ Tammy​ Abraham បានតស៊ូលេងយ៉ាងខ្លាំងដើម្បីទទួលបានជោគជ័យនៅលើទីលាន ហើយទោះបីជាគាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាលនេះក៏ដោយដែលមាន ១២ គ្រាប់នៅក្នុងការប្រកួតទាំងអស់ក៏រូបគេត្រូវបានមើលរំលងពីលោក​ Tuchel ។ ខណៈដែលកីឡាករ Kai Havertz ត្រូវបានលោក Tuchel ប្រើជាខ្សែប្រយុទ្ធកណ្តាលកាន់តែខ្លាំងឡើងនោះកីឡាករ Abraham​ មិនត្រូវបានចាប់ដៃគូជាមួយ Timo Werner និង Olivier Giroud នៅក្នុងក្រុមនោះទេ។

កីឡាករ Tammy Abraham​​ និង លោក Thomas Tuchel
កីឡាករ Tammy Abraham​​ និង លោក Thomas Tuchel
កីឡាករ Tammy Abraham
កីឡាករ Tammy Abraham

គួររម្លឹកផងដែរថា កីឡាករវ័យ ២២ ឆ្នាំរូបនេះបានលេងក្នុងការប្រកួតតែមួយលើកប៉ុណ្ណោះក្រោមការដឹកនាំរបស់ Tuchel ហើយរូបគេត្រូវបានប្តូរចេញពីរដងនៅពាក់កណ្តាលតង់។ គាត់បានរងរបួសកជើងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងការប្រកួតទល់នឹងក្រុម Newcastle ដែលបានធ្វើឱ្យគាត់ត្រូវអវត្តមានអស់រយៈពេលជាច្រើនសប្តាហ៍៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T