អ្នកចាំទី keylor Navas និយាយរឿងមួយទាក់ទងនឹងក្រុម Real Madrid

//s9.kh1.co/15/1571e8bd4116fd8662a421d9e2d01e7714cb0397.webp
កីទ្បា

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

keylor Navas និយាយរឿងមួយទាក់ទងនឹងក្រុម Real Madrid

បារាំង៖ អតីតកីឡាករអ្នកចាំទីរបស់ក្រុមអធិរាជស Real Madrid និងបច្ចុប្បន្នជាអ្នកចាទីរបស់ក្រុម Paris Saint​ German​​ បាននិយាយពីរឿងមួយរបស់គេជាមួយក្លិបRea l Madrid​ ។ រូបគេបានលើកឡើងថា ព្រះជាម្ចាស់ជាអ្នកនាំរូបគេចេញពីក្រុម Real Madrid មកកាន់​ PSG​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Keylor Navas កាលនៅក្រុម Real Madrid
កីឡាករ​ Keylor Navas កាលនៅក្រុម Real Madrid
កីឡាករ​ Keylor Navas
កីឡាករ​ Keylor Navas

គួររម្លឹកផងដែរថា កីឡាករសញ្ជាតិកូស្តារីការូបនេះបានចូលរួមជាមួយក្រុម Real Madrid ពីក្រុម Lavante កាលពីឆ្នាំ ២០១៤ និងទទួលបានជោគជ័យយ៉ាងច្រើននៅក្រុមយក្សអេស្ប៉ាញមួយនេះដោយបានឈ្នះពានរង្វាន់ La Liga ចំនួនមួយដងនិងឈ្នះជើងឯក Champion League ៣ លើកជាប់ៗគ្នារវាងឆ្នាំ ២០១៦ ២០១៧ និង ២០១៨ ។​ ចុងក្រោយកីឡាកររូបនេះត្រូវចាកចេញពី Real Madrid នៅឆ្នាំ២០១៩ ដោយសារការមកដល់របស់អ្នកចាំទី Thibaut Courtois ពីក្រុមតោខៀវ Chelsea​​ ។

កីឡាករ​ Keylor Navas
កីឡាករ​ Keylor Navas
កីឡាករ​ Keylor Navas
កីឡាករ​ Keylor Navas

នៅក្នុងបទសម្ភាសន៍ជាមួយ​ France Football កីឡាកររូបនេះបានពិពណ៌នាថា៖

ចុងបញ្ជប់នៃពេលវេលារបស់រូបគេនៅ​ Real Madrid​ ជាដំណាក់កាលមួយដ៏ស្មុគស្មាញ។ មានពេលខ្លះដែលអ្នកត្រូវតែហ៊ានធ្វើការសម្រេចចិត្ត។ “ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះ Real Madrid និងមិត្តរួមក្រុមទាំងអស់ដែលបានធ្វើឱ្យខ្ញុំមានភាពល្អប្រសើរកន្លងមក។ យើងមានប្រវត្តិរួមមួយដែលបានបន្សល់ទុកការចងចាំរបស់យើង។ ប៉ុន្តែមានរឿងជាច្រើនដែលយើងមិនគ្រប់គ្រងបាន។ ខ្ញុំបានជឿទុកចិត្តលើព្រះដែលបានដឹកនាំខ្ញុំឆ្ពោះទៅរកច្រកចេញពី Real Madrid ៕

Keylor Navas
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T