លោក Zinedine Zidane ចង់ឃើញកីឡាករ២រូបនេះបន្តអាជីពនៅ La Liga​​ ជាបន្តទៀត

//s9.kh1.co/90/901655cc4cebb7657b923a3510837df9a9273000.jpg
កីទ្បា

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Zinedine Zidane ចង់ឃើញកីឡាករពីររូបនេះបន្តអាជីពនៅLa Liga​​ ជាបន្តទៀត

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិបអធិរាជ Real Madrid បានបង្ហាញពីអារម្មណ៍ផ្ទាល់របស់លោកថា លោកចង់ឃើញកីឡាករពីររូបបន្តលេងនៅ La Liga គឺ​​ កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos និង កីឡាករ​សញ្ជាតិអាហ្សង់ទីន​ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane
កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

កីឡាករ​​ខ្សែប្រយុទ្ធ Lionel Messi​​ របស់ក្រុមអ្នកមានបុណ្យ​ FC Barcelona និង កីឡាករខ្សែការពារ Sergio Ramos​ របស់ក្រុមអធិរាជស​ Real Madrid កំពុងតែឈានដល់ទីបញ្ជប់នៃកិច្ចសន្យារៀងៗខ្លួនហើយ ដែលកីឡាករ Lionel​ Messi​ ត្រូវបានគេដឹងថាមានការចាប់អារម្មណ៍ពីក្លិបមេឃខៀវ Manchester City​ ចំណែកឯ Sergio Ramos​ វិញអាចនឹងត្រូវបានផ្ទេរទៅក្លិបបិសាចក្រហម Manchester United នៅចុងបញ្ជប់រដូវកាលនេះ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

គ្រូបង្វឹកសញ្ជាតិបារាំង​ លោក Zidane ​បាននិយាយនៅពេលដែលត្រូវបានសួរថាតើ Ramos បានចូលរួមក្នុងជំនួបចុងក្រោយជាមួយ Barca ឬអត់ ខណៈដែលខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះបានអង្គុយនៅកៅអីបម្រុងនៅក្នុងការប្រកួតជាមួយក្រុម Blaugrana កាលពីថ្ងៃសៅរ៍ដោយសារបញ្ហារបួស។ គាត់នឹងមិនអាចលេងបានទេនៅថ្ងៃស្អែកហើយនោះគឺជាការអាម៉ាស់មួយ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងនៅទីនេះ។ ចំណេកឯ​ Messi​​​​ វិញ​ លោក Zidane បាននិយាយថា គាត់គួរតែស្នាក់នៅ Barcelona បន្តទៀត ព្រោះគាត់សប្បាយចិត្តនៅទីនោះ។ វាក៏ល្អសម្រាប់ក្របខណ្ឌ La Liga ដែរ​ ហើយខ្ញុំចង់ឃើញរូបគេទាំងពីរលេងនៅក្នុង El Clasico ជាមួយគ្នាច្រើនដងទៀត៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T