លោក Solskjaer ផ្តល់ព័ត៌មានថ្មីទាក់ទងនឹងអនាគតរបស់ Cavani នៅ​ Man Utd

//s9.kh1.co/d5/d560e11657d7445a0a11ae47b6522fef5849e946.webp
កីទ្បា

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Solskjaer ផ្តល់ព័ត៌មានថ្មីទាក់ទងនឹងអនាគតរបស់ Cavani នៅ​ Man Utd

អង់គ្លេស៖ លោក Ole Gunner Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានចេញមកបញ្ជាក់ពីអនាគតរបស់កីឡាករខ្សែប្រយុទ្ធម្នាក់គឺ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ​ Edinson Cavani ថាអនាគតរបស់កីឡាកររូបនេះមានភាពស្រពេចស្រពិល ខណៈដែលរូបគេត្រូវបានផ្សាភ្ជាប់ក្នុងការផ្ទេទៅលេងនៅក្លិប Bucar Junior នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunner Solskjaer
លោក Ole Gunner Solskjaer
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

លោក Ole Gunner Solskjaer ត្រូវបានស្នើឱ្យធ្វើបច្ចុប្បន្នភាពអំពីអនាគតរបស់​ Cavani​ នៅក្នុងកិច្ចសម្ភាសមួយមុនពេលដែល Man Utd ត្រូវធ្វើដំណើរទៅជួបក្រុម Tottenham Hotspur នៅ​ក្នុងក្របខណ្ឌ EPL នាចុងសប្តាហ៍នេះ។​ លោកបានឆ្លើយតបថា ខ្ញុំបានទាក់ទងផ្ទាល់ជា​មួយ Cavani​ និងបានសន្ទនាគ្នាដោយបើកចំហ ហើយរូបគាត់នៅតែមិនច្បាស់ថាគាត់ចង់ធ្វើអ្វីនៅរដូវកាលក្រោយនោះទេ​។

កីឡាករ Edinson Cavani​​  និង លោក Ole Gunner Solskjaer
កីឡាករ Edinson Cavani​​  និង លោក Ole Gunner Solskjaer
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

គួរបញ្ជាក់ផងដែរថា អតីតកីឡាកររបស់ក្រុម Paris Saint German រូបនេះបានចូលរួមជាមួយក្លិបបិសាចក្រហម ចាប់តាំងពីរដូវក្តៅឆ្នាំមុនដោយបានដើរតួយ៉ាងសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់ក្រុម ពោលគឺកីឡាករម្ចាស់អាវលេខ៧រូបនេះ រកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៨ប្រកួតសម្រាប់ក្រុម៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T