បន្ទាន់! រកឃើញអ្នកកើតកូវីដ១៩ ជាអ្នកលក់ដូរនៅ ផ្សារនាគមាស សូមអ្នកលក់ដូរ និងអ្នកដើរផ្សារនេះ មេត្តាតាមដានសុខភាព និងដាក់​ខ្លួនដាច់ដោយឡែក

//s9.kh1.co/16/1629112302fde5b810f1802fb9284bd9b2006401.jpg
សង្គម

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែ នៅផ្សារនាគមាស តូបលេខ​ A23

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែ នៅផ្សារនាគមាស តូបលេខ​ A23 ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ព្រោះអ្នកវិជ្ជមានកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ផ្សារនាគមាស តូបលេខ​ A23
ផ្សារនាគមាស តូបលេខ​ A23
ផ្សារនាគមាស តូបលេខ​ A23
ផ្សារនាគមាស តូបលេខ​ A23
ផ្សារនាគមាស តូបលេខ​ A23
ផ្សារនាគមាស តូបលេខ​ A23

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T