បាត់ដំណឹងរាប់ឆ្នាំក្នុងសិល្បៈ ពេលនេះលេចមុខ កែវ ពេជ្រពិសី ជាមួយអនាគតស្វាមីអនិកជន

//s9.kh1.co/e7/e7c3e999762f4f59ab13a8b2b343662a081cd762.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ តារាស្រី កែវ ពេជ្រពិសី ទម្លាយរូបភាព ពិធីភ្ជាប់ពាក្យរបស់ខ្លួន ជាមួយអនាគតសា្វមីអនិកជន ក្រោយបាត់វត្តមានពីសិល្បរាប់ឆ្នាំ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី កែវ ពេជ្រពិសី ត្រូវបាន មហាជន កត់សម្គាល់ឃើញថា ខ្លួនហាក់បី បាត់ដំណឹងស្ងាត់ឈឹង ខណៈពេល អ្នកគាំទ្រមួយចំនួនធំ ស្ទើរតែភ្លេចមុខមាត់របស់នាង បាត់ទៅហើយ តែយ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ រូបនាង បានលេចវត្តមានសាជាថ្មី មិនតែប៉ុណ្ណោះ ក៏បានបង្ហើបពី ដំណឹងជិតចូលរោងការ ព្រមទាំងលាតត្រដាងពីសមាសភាព កូនកម្លោះខ្លួន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ស្វាមីរបស់តារាស្រីរូបនេះ ឈ្មោះ ពៅ សម្បិត្ត អាយុ៥០ឆ្នាំ ជាបុរសអនិកជនខ្មែរ រស់នៅកាណាដា ដែលអ្នកទាំងពីរ បានភ្ជាប់ពាក្យតាំងពី ថ្ងៃទី ១៧ ឧសភា ២០២០ ឯណោះ។ 

ជាមួយគ្នានេះ តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ខ្លួននិង អនាគតស្វាមី បានរៀនស្គាល់ចិត្តថ្លើមគ្នា អស់រាប់ឆ្នាំហើយ ទើបសម្រេចចិត្ត ភ្ជាប់ពាក្យនឹងគ្នា មិនតែប៉ុណ្ណោះ រូបនាងក៏បានបដិសេធផងដែរថា ការបាត់មុខមាត់ពីសិល្បៈនេះ មិនមែនដោយសារតែ ការរាំរាំង ឫហាមឃាត់អ្វីពី ស្វាមីទេ តែមូលហេតុធំនោះគឺ ខ្លួនជាតារាស្រីរើសតួខ្លាំងណាស់ ដោយសារតែ ការទាក់ទងសម្តែងមក មិនសមប្រកបនឹង ការពេញចិត្តរបស់នាង ទើបធ្វើឲ្យខ្លួន តែងបាត់ឱកាស ក្នុងការសម្តែងយ៉ាងដូច្នះ។

លើសពីនេះទៅទៀត រូបនាងបាន បន្ថែមថា ខ្លួននិង​ស្វាមី គ្មានបំណងនឹងពន្យារពេល នៃការរៀបអាពាហ៍ពិពាហ៍ទេ ពោលគឺក្នុងពេលឆាប់ៗ តែក៏ត្រូវរងចាំឲ្យការរីករាលដាលនៃ ជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ជាងនេះបន្តិច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
តារាស្រី កែវ ពេជ្រពិសី
កែវ ពេជ្រពិសី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T