អបអរសាទរ! បងស្រីបង្កើត វី ឌីណែត ដែលមានផ្ទៃពោះជាង៧ខែ បានជាសះស្បើយ ពីជំងឺកូវីដ១៩ហើយ

//s9.kh1.co/4b/4b6c5aa1f8bfcb65c5cfe2c0274487f80df73ff3.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កូនស្រីរបស់តារាចម្រៀងលោក ហួរ ឡាវី និងត្រូវជាបងស្រីបង្កើតរបស់កញ្ញា វី ឌីណែត គឺ វី ឌីណា ដែលមានផ្ទៃពោះជាង៧ខែ ហើយបានឆ្លងជំងឺកូវីដ១៩ នាពេលកន្លងមក បានជាសះស្បើយពីជំងឺនេះហើយ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កូនស្រីរបស់តារាចម្រៀងលោក ហួរ ឡាវី និងត្រូវជាបងស្រីបង្កើតរបស់កញ្ញា វី ឌីណែត គឺ វី ឌីណា ដែលមានផ្ទៃពោះជាង៧ខែ ហើយបានឆ្លងជំងឺកូវីដ១៩ នាពេលកន្លងមក បានជាសះស្បើយពីជំងឺនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីសម្រាកព្យាបាលនៅមន្ទីរចត្តាឡីស័កអស់រយៈពេលប៉ុន្មានសប្តាហ៍រួចមក បងស្រីរបស់ តារាចម្រៀង វី ឌីណែត បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយអាចត្រឡប់មកផ្ទះវីញបាន ប៉ុន្តែទាមទារការធ្វើចត្តាឡីស័កបន្ថែមនៅផ្ទះ១៤ថ្ងៃទៀត។

យ៉ាងណាមីញ ទោះបីជាបានជួបជុំគ្នាមែន ប៉ុន្តែចំពោះលោកគ្រូ ហួរ ឡាវី ដែលជាឪពុកគឺនៅតែមិនអស់ចិត្ត ព្រោះឃើញមុខកូនៗ ក៏នឹកស្រណោះដល់ភរិយាដែលទើបនឹងចែកឋានថ្មីៗផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហួរ ឡាវី
ហួរ ឡាវី
ហួរ ឡាវី
ហួរ ឡាវី
 វី ឌីណា
 វី ឌីណា
 វី ឌីណានិង ស្វាមី
 វី ឌីណានិង ស្វាមី
ហួ ឡាវីវី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T