អត្តពលិកដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកក្នុងប្រទេសជប៉ុន អាចនឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩

//s9.kh1.co/84/847249852ba0ff176d0466675e57991de5e82881.jpg
សង្គម

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់អត្តពលិកអូឡាំពិក

ជប៉ុន៖ ជប៉ុនកំពុងតែពិចារណាលើការផ្ដល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩សម្រាប់អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលកំពុងស្វែងរកលទ្ធភាពដើម្បីឱ្យប្រាកដថា អត្តពលិកអូឡាំពិកទាំងអស់នឹងទទួលបានវ៉ាក់សាំងនៅចុងខែមិថុនាខាងមុខនេះ។

រូបតំណាង
រូបតំណាង

គួរឱ្យដឹងដែរថា ដំណើរការចាក់វ៉ាក់សាំងរបស់ជប៉ុន គឺមានវ៉ាក់សាំងតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ហើយមានប្រជាជនប្រហែលជា១លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការលើកទី១ ចាប់តាំងពីខែកុម្ភៈមក បើទោះបីជាប្រទេសជប៉ុនកំពុងតស៊ូនឹងចំនួនករណីឆ្លងថ្មីៗក៏ដោយ៕

រូបតំណាង
រូបតំណាង
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T