បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវឲ្យពលរដ្ឋ ធ្លាប់ទៅផ្សារមួយនេះ រួសរាន់ធ្វើតេស្តភ្លាម

//s9.kh1.co/64/64a9941984bf369eb2d64a0dafa1dbe39393f9c1.jpg
សង្គម

 ០៩-មេសា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវឲ្យពលរដ្ឋ ធ្លាប់ទៅផ្សារមួយកន្លែងនេះ ប្រញាប់ធ្វើតេស្តជាប្រញាប់

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និង អ្នកដើរផ្សារ នៅផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)  ដោយមូលហេតុគឺមានអ្នកជំងឺកូវីដ១៩ បានដើរផ្សារខាងលើនេះ ដើម្បីទិញ បន្លែ ត្រីសាច់ នៅខាងមុខឈាងខាងកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្នកធ្លាប់ទៅទីតាំងខាងលើនេះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
ផ្សារបឹងត្របែក ផ្លាហ្សា
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T