Chelsea ក៏ចង់បានដែរ! Liverpool សម្លឹងចង់បានខ្សែបម្រើម្នាក់នេះមកជំនួស Wijnaldum

//s9.kh1.co/a7/a781e869d452192dd86d302e0c18db49f5909a6c.jpg
កីទ្បា

 ០៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Liverpool ចង់បានខ្សែបម្រើម្នាក់របស់ Ajax

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបហង្សក្រហម Liverpool កំពុងតាមសម្លឹងមើល ខ្សែបម្រើ Ryan Gravenverch មកជំនួសខ្សែបម្រើ Georginio Wijnaldum ដែលអាចនឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Georginio Wijnaldum
  ខ្សែបម្រើ Georginio Wijnaldum

ប៉ុន្តែមិនមែនមានតែ Liverpool នោះឡើយដែលចង់បានកីឡាករសញ្ជាតិហូឡង់រូបនេះព្រោះ ក្លិបតោខៀវ Chelsea និង Manchester City ក៏កំពុងចង់បានគេដែរ។

  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Ryan Gravenverch

Ryan Gravenberg លេងនៅក្លិប AFC Ajax នៅពេលបច្ចុប្បន្ននេះ និងបានក្លាយជាកីឡាករឆ្នើមម្នាក់ប្រចាំក្រុមទាំងដែលមានវ័យត្រឹមតែ១៨ឆ្នាំ ហើយបានចូលលេងឲ្យក្រុមជម្រើសជាតិហូឡង់បានបីដងមកហើយ។

  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Ryan Gravenverch

នៅរដូវកាលនេះ គេចូលលេងបាន៣៦ដង និងស៊ុតបញ្ចូលទីបាន៤គ្រាប់ព្រមទាំងបញ្ជូនបាល់៦គ្រាប់ទៀត ទើបគេក្លាយជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លិបធំៗនៅ Premier League អស់ទាំងនោះ។

  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Ryan Gravenverch

យ៉ាងណាមិញ Gravenberg ទើបតែបន្តកុងត្រាថ្មីកាលពីឆ្នាំមុនហើយបើសិន Liverpool ចង់បានគេគឺអាចនឹងត្រូវចាយលុយប្រមាណ ៣០លានផោន (ស្មើនឹងប្រមាណ៤១.២លានដុល្លារអាមេរិក)។

  ខ្សែបម្រើ Ryan Gravenverch
  ខ្សែបម្រើ Ryan Gravenverch

កន្លងមក Liverpool ព្យាយាមបញ្ចុះបញ្ចូលឲ្យខ្សែបម្រើ Georginio Wijnaldum បន្តកុងត្រាថ្មីជាមួយក្លិបប៉ុន្តែកីឡាកររូបនេះទំនងជាចង់ចាកចេញហើយទិសដៅរបស់គេអាចជាក្លិបអ្នកមានបុណ្យ Barcelona ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T