បុរសម្នាក់ជាសះស្បើយពីកូវីដ១៩ គ្រូពេទ្យឲ្យ ធ្វើចត្តាឡីស័កនៅផ្ទះនៅភ្នំពេញ បែរជារត់ទៅស្រុកកំណើត ដើរពេញភូមិ​

//s9.kh1.co/c9/c94ab5300e915b9cbbf0469d57059e9b5bb9482d.jpg
សង្គម

 ០៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ព្យាបាលជាពីកូវីដ១៩ ត្រូវបានគ្រូពេទ្យធ្វើចត្តាឡីស័កនៅផ្ទះនៅភ្នំពេញ តែបែរជារត់ទៅស្រុកកំណើត ដើរផ្អើលពេញភូមិ​

ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យមកដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ នៅភ្នំពេញ រយៈពេល១៤ ថ្ងៃបន្តទៀត ផ្ទុយទៅវិញ បុរសរូបនេះ បែរជាបង្ហួសមកផ្ទះនៅខេត្តកំពង់ឆ្នាំង និង ដើររហេតុរហូតពេញភូមិតែម្តង ហើយត្រូវបានអាជ្ញាធរនៅខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឱ្យដឹងពីលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ថា បុរសខាងលើនេះ ជាអ្នកបើកបររថយន្តឱ្យប្តីប្រពន្ធពីរនាក់ ដែលវិជ្ជមានកូវីដ១៩ មានទីលំនៅនៅក្នុងរាជធានីភ្នំពេញ និង មានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយក៏បានពាក់ព័ន្ធដល់ប្រជាពលរដ្ឋនៅក្នុងឃុំពង្រ រហូតបង្កើតបានជាព្រឹត្តិការណ៍មួយឈានដល់ការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។

គួរបញ្ជាក់ថា បុរសរូបនេះ ក្រោយពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញបានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យរូបគាត់ធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះរាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗឲ្យរង់ចាំពិនិត្យនៅស្ថានភាពជំងឺជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ តែផ្ទុយទៅវិញ បុរសរូបនេះ បានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័កវិញ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

ទោះបីជាសះស្បើយពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញមកធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃ នៅហ្នឹងផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានដូចនៅក្នុងសំបុត្រពេទ្យបានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឲ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។

ជាមួយគ្នានោះដែរ គ្រូពេទ្យបានណែនាំឲ្យបុរសខាងលើ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូរាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាតសង្គម ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវមកជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសារឡើងវិញទៀតផង ប៉ុន្តែបុរសរូបនេះ បែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំងទៅវិញ៕

ប្រភព៖ Fresh News

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បុរសល្មើសបម្រាបគ្រូពេទ្យ
បុរសល្មើសបម្រាបគ្រូពេទ្យ
បុរសល្មើសបម្រាបគ្រូពេទ្យ
បុរសល្មើសបម្រាបគ្រូពេទ្យ
ប័ណ្ណបញ្ជាក់ពីការអនុញាតិឱ្យចេញពីពេទ្យ
ប័ណ្ណបញ្ជាក់ពីការអនុញាតិឱ្យចេញពីពេទ្យ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T