នៅផ្ទះ កុំរអ៊ូថាអផ្សុក ល្មមមកធ្វើរឿងទាំងអស់នេះ ដែលមានប្រយោជន៍

//s9.kh1.co/e4/e40c30acf23a86af73e500f07a3d75a939206c47.jpg
យល់ដឹង

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែនៅផ្ទះសោះ មកធ្វើរឿងមានប្រយោជន៍ទាំងនេះ នឹងទទួលបានភាពរីករាយ លែងរអ៊ូថាអផ្សុកទៀតហើយ។

យល់ដឹង៖ គ្រាន់តែគិតថា ស្នាក់នៅក្នុងតែផ្ទះមួយរយៈពេល អាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ទៅហើយ ប៉ុន្តែអ្នកមិនធ្លាប់គិតទេថា នៅពេលដែលអ្នករកឃើញធ្វើអ្វីមួយ ឲ្យមានប្រយោជន៍គ្រាន់តែនៅផ្ទះសោះ អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលជាលទ្ធផលដែលអ្នកបានទទួលបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនអ្នកអាចនឹងមានការលំបាកជាមួយនឹងការផ្លាស់ប្តូរទម្លាប់របស់អ្នក ជាមួយហេតុផលណាមួយនោះទេ មិនថាទាក់ទងទៅនឹងសុខភាពផ្លូវចិត្ត ឬទាក់ទងនឹងប្រាក់ចំណូលសេដ្ឋកិច្ចរបស់អ្នក អ្នកនឹងរីករាយជាទីគាប់ចិត្តទៅនឹងលទ្ធផល ជាមួយរឿងប្រយោជនិ៍ដែលអ្នកគ្រាន់តែនៅផ្ទះ។

យ៉ាងណាមិញ នេះជាសកម្មភាពមួយចំនួន បើអ្នកនៅផ្ទះ ឬក៏ក្នុងកាលៈទេសៈណាក៏ដោយ អ្នកនឹងរីករាយ នៅពេលអ្នកបានធ្វើវា ចង់ដឹងទេថាមានអ្វីខ្លះ សូមតាមដានទាំងអស់គ្នា៖

សូមទស្សនារូបភាពខាងក្រោម៖

១. ចាប់ផ្តើមធ្វើលំហាត់ប្រាណនៅផ្ទះ

នៅផ្ទះមិនដឹងរកធ្វើអ្វី អាចបណ្តាលឲ្យអ្នកមានការធុញទ្រាន់បាន តែអ្នកអាចព្យាយាម បង្កើតទម្លាប់ការហាត់ប្រាណនៅផ្ទះ វានឹងអាចជួយសន្សំសំចៃប្រាក់កាសមួយចំនួន ក្នុងកំឡុងពេលដែលអ្នកកំពុងតែស្នាក់នៅក្នុងផ្ទះ ជាពិសេសផងនោះ នឹងជួយឱ្យអ្នកមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត បូករួមការកាត់បន្ថយស្រេ្តសជាដើម។

រូបតំណាង
រូបតំណាង

២. រៀបចំដាំសួនច្បារ

ដោយឡែកនៅតែផ្ទះមែន ប៉ុន្តែអាចរកអ្វីដែលថ្មីៗបំបាត់ការអផ្សុក អ្នកអាចរចនាសម័្ពន្ធភាពផ្ទះ ក៏ដូចជាអាចចាប់ផ្តើមរៀបចំផ្ទះ រួមទាំងដេក័រសួនច្បារក្រោយផ្ទះរបស់អ្នកក៏បាន។ អ្នកអាចស្រាវជ្រាវរុក្ខជាតិដែលអ្នកចូលចិត្ត ហើយរៀបចំឲ្យបានស្អាតទៅតាមការស្រលាញ់ ដើម្បីបន្ថែមភាពស្អាតផ្ទះរបស់អ្នក កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។

រូបតំណាង
រូបតំណាង

៣. អានសៀវភៅ

បើគិតទៅដល់ការអានសៀវភៅ មនុស្សមួយចំនួន ប្រាកដជាគិតថានៅក្នុងផ្ទះហើយ អានសៀវភៅទៀត វាធ្វើឲ្យកាន់តែធុញ។ តែយ៉ាងណា អ្នកមិនដឹងទេថា ការអានអាចនាំអ្នកទៅកាន់ពិភពលោកមួយផ្សេងទៀត ដែលពោរពេញទៅដោយចំណេះដឹង ជាពិសេសនោះអាចឲ្យអ្នកបង្កើន ក៏ដូចជាពង្រឹងសមត្ថភាពរបស់អ្នកកាន់តែទ្វេដង។

រូបតំណាង
រូបតំណាង

៤. ដើរក្នុងបរិវេនផ្ទះ

មិនប្រាកដថានៅក្នុងផ្ទះ ប៉ុន្តែមិនមែនមានន័យថាអ្នកជាប់នៅខាងក្នុងទេ តាមពិតមានហេតុផលជាច្រើនដែលត្រូវចំណាយពេលនៅខាងក្រៅប្រសិនបើអ្នកអាច។ ស្វែងរកទីធ្លាដែលមានសុវត្ថិភាពដូចជា ចំហៀងផ្ទះ ដំបូលផ្ទះ ឬទីធ្លាខាងក្រោយផ្ទះរបស់អ្នក ហើយចេញទៅក្រៅ ដើរស្រូបយកខ្យល់អាកាសធម្មជាតិ ជាពិសេសពន្លឺព្រះអាទិត្យ នាពេលព្រឹក។

រូបតំណាង
រូបតំណាង

៥. រៀបគម្រោង ការដើរលេងនៅថ្ងៃអនាគត

ជាការពិតអ្នកអាចស្នាក់នៅក្នុងផ្ទះ ក៏ប៉ុន្តែអ្នកអាចចាប់ផ្តើមរៀបចំផែនការ នៃគម្រោងវិស្សមកាលរបស់អ្នក។ ខណៈពេលនេះប្រហែលជាមិនមែនពេលវេលាដ៏ល្អមួយ ហេតុដូច្នេះ​ បង្កើតគម្រោងជាមួយគំនិតថ្មីៗ សម្រាប់ការដើរលេងទៅកន្លែងដែលអ្នកចង់ទៅ ក៏ដូចជាចង់អ្វីដែលអ្នកចង់ធ្វើវា នាពេលអនាគត ជាពិសេសនោះ ចំនួនថវិការជាដើម។

រូបតំណាង
រូបតំណាង

៦. បង្កើនទំនាក់ទំនងជាមួយគ្រួសារ

មនុស្សភាគច្រើនតែងតែចេញទៅក្រៅច្រើនជាងនៅផ្ទះ​ ហេតុដូច្នេះការស្នាក់នៅតែក្នុងផ្ទះ គឺជាការផ្តល់នូវឱកាសមួយដ៏ល្អឥតខ្ចោះបំផុតសម្រាប់អ្នករាល់គ្នា ក្នុងការចំណាយពេលប្រកបដោយជាមួយសេចក្តីស្រលាញ់ បង្កើតទំនាក់ទំនងមនុស្សជិតស្និទ្ធ មិនថាជាមួយសមាជិកគ្រួសារ ឬក៏មិត្តរួមបន្ទប់របស់អ្នក ព្យាយាមស្វែងរកគំនិតថ្មីៗ​ សម្រាប់ផ្សារភ្ជាប់ទៅកាន់ពួកគេ ឲ្យបានច្រើន។

រូបតំណាង
រូបតំណាង

៧. លក់របស់តាមអនឡាញ

ប្រសិនបើអ្នកមិនអាចបន្តការងារបន្ទាប់ពីអ្នកស្នាក់នៅផ្ទះ រកវិធីដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងពេលនេះ។ អ្នកនឹកស្មានមិនដល់ទេ ថាគ្រាន់តែស្នាក់នៅផ្ទះ ក៏អាចរកចំណូលក្រាស់ក្រៃលែងបាន។ ហេតុដូច្នេះ ចាប់តាំងបណ្តាញសង្គម កាន់តែទូលំទលាយ អ្នកនិយមអ៉ីនធឺណែត កាន់តែច្រើន អ្នកអាចស្វែងរកកចំណូលបន្ថែមបណ្តោះអាសន្ន គ្រាន់តែលក់របស់តាមអនឡាញដូច្នេះដែរ។

រូបតំណាង
រូបតំណាង

៨. រៀនជំនាញថ្មី

កុំទុកពេលឥតប្រយោន៍ឲ្យសោះ ប្រើពេលវេលានៅផ្ទះរបស់អ្នក ទៅតាមតែអ្នកអាចធ្វើបានឲ្យមានតម្លៃ។ ដើម្បីអភិវឌ្ឍ មុខជំនាញរបស់អ្នក ព្យាយាមរករបស់អ្វីដែលថ្មីៗបន្ថែមទៀត ដែលអ្នកគិតថាមានចំណង់ចំណូលចិត្តស្រលាញ់ ហើយគិតថាចង់សាកល្បងធ្វើវា។ ហេតុដូច្នេះ ជ្រើសរើសជំនាញមួយណា ដែលអ្នកគិតថាអ្នកអាចធ្វើទៅបាន ដើម្បីពង្រឹងចំណេះដឹង ក៏ដូចជាសមត្ថភាពផងដែរ។

រូបតំណាង
រូបតំណាង

៩. រៀបចំគម្រោងប្រចាំថ្ងៃ

មនុស្សជោគជ័យភាគច្រើន ពួកគេតែងតែរៀបចំគម្រោងការក្នុងជីវិតរបស់ពួកគេ។ ហេតុដូច្នេះអ្នកអាចព្យាយាមរកវីធីសាស្រ្ត បង្កើតកាលវិភាគប្រចាំថ្ងៃរបស់អ្នក និងរៀបចំពេលវេលាសម្រាប់សកម្មភាព ដែលបានកំណត់នោះ និងអាចជួយជម្រុញឲ្យអ្នក រៀបចំយុទ្ធសាស្រ្តផ្ទាល់ខ្លួន សម្រាប់នាពេលអនាគតផងដែរ។

រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T