កុំរំពឹងខ្ពស់ពេក! Jamie O'Hara ថាក្លិបនៅ PL មួយនេះល្អមិនគ្រប់គ្រាន់សម្រាប់ទិញយក Haaland ទេ

//s9.kh1.co/26/26505de6b5873a85155808ed9dedfe65bfb0d24e.jpg
កីទ្បា

 ០៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Jamie O'Hara គិតថា​ Haaland មិនមកក្លិប Man UTD ឡើយ

អង់គ្លេស៖ លោក Jamie O'Hara ដែលជាអតីតកីឡាកររបស់ក្លិបខ្នាយមាន់មាស Tottenham Hotspur បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ក្លិបបិសាចក្រហម Manchester United ល្អមិនគ្រប់គ្រាន់សម្រាប់បញ្ចុះបញ្ចូល ខ្សែប្រយុទ្ធ Erling Haaland ឲ្យផ្ទេរមកទឹកដី Old Trafford នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Erling Haaland
   ខ្សែប្រយុទ្ធ Erling Haaland

លោកក៏បាននិយាយផងដែរថា Haaland គ្មានផ្លូវមក Manchester United នោះឡើយ បើទោះបីជាកីឡាករសញ្ជាតិន័វេសរូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer កាលនៅក្លិប Molde ក៏ដោយ។

   ខ្សែប្រយុទ្ធ Erling Haaland និង 

លោកគ្រូបង្វឹក Ole Gunnar Solskjaer កាលនៅក្លិប Molde
   ខ្សែប្រយុទ្ធ Erling Haaland និង  លោកគ្រូបង្វឹក Ole Gunnar Solskjaer កាលនៅក្លិប Molde
   ខ្សែប្រយុទ្ធ Erling Haaland
   ខ្សែប្រយុទ្ធ Erling Haaland

ថ្លែងប្រាប់កម្មវិធី TalkSPORT Breakfast លោក Jamie O'Hara ថា៖

ពួកគេ(Manchester United) មិនអាចទិញយក Haaland បានទេ។ ខ្ញុំសុំទោសដែលនិយាយបែបនេះតែក្លិបនោះល្អមិនគ្រប់គ្រាន់នោះឡើយ។ ហេតុអីបានជាគេមិនចង់មក Man UTD? សាកគិតទៅមើល បើសិន Real Madrid, Barcelona, Manchester City ដែលកំពុងចង់បានអ្នក តើគេទៅ Man UTD ធ្វើអី? អ្នកមើលPaul Pogba ទៅ ក្លិបនោះចំណាយ ១០០លានផោន (ស្មើនឹងប្រមាណ ១៣៦.៨លានដុល្លារអាមេរិក) ហើយពួកគេរំពឹងទុកថាគេនឹងអាចជួយយឺតយោងក្រុមបាន តែជាក់ស្ដែងក្លិបនៅតែមិនទាន់ស្រវាយកពានណាមួយនៅឡើយទេ។ អីចឹងហើយទើបខ្ញុំគិតថា Haaland មិនផ្ទេរទៅ Manchester United នោះឡើយ ព្រោះក្លិបអាចឈ្នះពានឬមិនអាចឈ្នះ។ គេនឹងផ្ទេរទៅក្លិបណាដែលអាចលើកពានបាន។

លោក Jamie O'Hara 
លោក Jamie O'Hara 
លោក Jamie O'Hara 

គួររម្លឹកផងដែរថាតម្លៃខ្លួនរបស់ ខ្សែប្រយុទ្ធ Erling Haaland មានខ្ទង់ ១៥០លានផោន (ស្មើនឹងប្រមាណ២០៥.៤លានដុល្លារអាមេរិក) ខណៈដែលគេរកបានដល់ទៅ៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៧លើកឲ្យក្លិប៕

   ខ្សែប្រយុទ្ធ Erling Haaland
   ខ្សែប្រយុទ្ធ Erling Haaland

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T