ទ្រង់ទ្រាយធំហ្មង! Barca គ្រោងរុះរើកីឡាករចេញរហូតដល់ទៅ ៩ នាក់នារដូវក្តៅនេះ

//s9.kh1.co/03/0301fb952b7b860cdfe01ef8991f095122895881.jpg
កីទ្បា

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Barca គ្រោងរុះរើកីឡាករចេញរហូតដល់ទៅ ៩ នាក់នារដូវក្តៅនេះ។

អេស្ប៉ាញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Philippe Coutinho និង Ousmane Dembele កំពុងស្ថិតនៅក្នុងបញ្ជីលក់ចេញនៃចំណោមកីឡាករទាំង ៩ នាក់របស់ក្រុមអ្នកមានបុណ្យ FC Barcelona នាដំណាច់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Barcelona
ក្រុម Barcelona

ជាការពិតណាស់ កាលពីពេលថ្មីៗនេះក្លិបយក្សនៅតំបន់ កាតាឡាន់ ទើបតែបានប្រកាសថាក្លិបបានជំពាក់បំណុលគេរហូតដល់ទៅ ១.២ ពាន់លានអឺរ៉ូ ឬ (ប្រមាណជា ១.៤ ពាន់លានដុល្លាអាមេរិក) ក្នុងនោះដែរ Barca ក៏ត្រូវបានគេរំពឹងថានារដូវក្តៅខាងមុខនេះក្លិបនឹងផ្តោតសំខាន់ដើម្បីចុះកុងត្រាយកកីឡាករដែលគ្មានតម្លៃខ្លួនមកពង្រឹងក្រុម។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Borussia Dortmund កីឡាករ Erling Haaland កំពុងបន្តផ្សារភ្ជាប់ទំនាក់ទំនងថានឹងអាចផ្ទេរមកកាន់ទឹកដី Camp Nou។ បន្ថែមពីនេះទៀតក្លិបក៏កំពុងតែបន្តការពិភាក្សាចំពោះកុងត្រាថ្មីរបស់ Lionel Messi ផងដែរ។

ក្រុម Barcelona
ក្រុម Barcelona

ជារួមដើម្បីបន្ធូរបន្ថយចំណាយក្លិប Barcelona ត្រូវបង្ខំចិត្តលក់កីឡាករចេញស្ទើរតែទាំងអស់នារដូវកាល ២០២១-២០២២ ខាងមុខ។

យោងតាមរបាយការណ៍របស់កាសែតដ៏ល្បី The Mirror បានឱ្យដឹងថា កីឡាករ Coutinho និង Dembele ក៏ស្ថិតនៅក្នុងបញ្ជីលក់ចេញក្នុងចំណោមកីឡាករទាំងអស់នោះដែរ យ៉ាងណាក្តីភាគរយក្នុងការចាកចេញរបស់កីឡាករទាំងពីរកាន់តែមានច្រើនឡើង ប្រសិនបើពួកគេមិនព្រមបន្តកុងត្រាជាមួយ Barca

Coutinho និង Dembele
Coutinho និង Dembele

គួរបញ្ជាក់ដែរថា សម្រាប់កីឡាករ ៧ នាក់ទៀតដែលត្រូវលក់ចេញមានដូចជា Martin Braithwaite, Samuel Umtiti, Miralem Pjanic, Sergio Roberto, Junior FirpoCarles Alena និង Matheus Fernandes

ប្រភពSportsMole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T