បន្ទាប់ពីហាក់ធ្លាក់ទម្រង់លេងបន្តិច មានដឹងថា អ៊ុំ វិចិត្រ និយាយអ្វីទៅកាន់ វឌ្ឍនាកា អត់?

//s9.kh1.co/3f/3fb82c6020fd741d2110d3c9f6f9126eed732df8.jpg
កីទ្បា

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ៊ុំ វិចិត្រ សង្ឃឹមថា ទម្រង់លេងរបស់ ចាន់ វឌ្ឍនាកា​ នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ

កម្ពុជា៖ អ្នកចាំទីក្លិបភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានបង្ហោះសារលើកទឹកចិត្ត និង ជូនពរ កីឡាករ​ ចាន់​​​ វឌ្ឍនាកា ឲ្យឆាប់យកបាននូវទម្រង់លេងដែលខ្លួនធ្លាប់មានកាលពីមុនមកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អ៊ុំ វិចិត្រ
  កីឡាករ អ៊ុំ វិចិត្រ

ជាការពិតណាស់ វឌ្ឍនាកា​ បានខកខានបង្ហាញខ្លួននៅលើទីលានស្ទើរតែពេញមួយរដូវកាលកាលពីឆ្នាំមុន ដែលក្លិបបឹងកេតទទួលបានជើងឯកពានរង្វាន់លីគកំពូលកម្ពុជា។ សម្រាប់រដូវកាលថ្មីនេះ វឌ្ឍនាកា បានវិលត្រឡប់មកហ្វឹកហាត់ជាមួយបឹងកេតជាថ្មី ប៉ុន្តែឆ្លងកាត់ពីរប្រកួតដំបូង គឺ កីឡាករមកពីខេត្តកំពតរូបនេះមិនទាន់បានបង្ហាញខ្លួនជាជម្រើសដំបូងម្តងនៅឡើយទេ ដោយរូបគេអង្គុយនៅកៅអីបម្រុង និង ប្តូរចូលក្នុងវគ្គទីពីរ។

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

វិចិត្រ បាននិយាយថា៖

នៅលើទីលានជាសត្រូវ ក្រៅទីលានជាមិត្ត សង្ឃឹមថាទម្រង់លេងសម្លាញ់នឹងត្រឡប់មកវិញដូចដើមឆាប់ៗ៕

កីឡាករ អ៊ុំ វិចិត្រ
  កីឡាករ អ៊ុំ វិចិត្រ បង្ហោះសារទៅកាន់ ចាន់ វឌ្ឍនាកា
  កីឡាករ អ៊ុំ វិចិត្រ បង្ហោះសារទៅកាន់ ចាន់ វឌ្ឍនាកា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T