ពេលគេសួរថា យកលោកគ្រូ Klopp ឬ Pep? Lewandowski បានឆ្លើយថា...

//s9.kh1.co/6e/6e616e5990b5cb32156fbebc16c61289a5f3cdc2.jpg
កីទ្បា

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Lewandowski ឆ្លើយបែបនេះ ពេលដែលគេសួរថាយក Klopp ឬ Pep

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Robert Lewandowski ដែលបច្ចុប្បន្នលេងឲ្យក្លិប Bayern Munich ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Jurgen Klopp កាលរូបគេលេងនៅ Borussia Dortmund ហើយក៏ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោកគ្រូ Pep Guardiola នៅ Bayern Munich ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Robert Lewandowski
   ខ្សែប្រយុទ្ធ Robert Lewandowski
  លោកគ្រូបង្វឹក Jurgen Klopp និង Pep Guardiola 
  លោកគ្រូបង្វឹក Jurgen Klopp និង Pep Guardiola 

Lewandowski ចំណាយពេលបួនរដូវកាលជាមួយលោកគ្រូ Klopp ដែលបច្ចុប្បន្នកំពុងដឹកនាំនៅ Liverpool និងចំណាយពេលពីរឆ្នាំក្រោមការដឹកនាំរបស់ លោកគ្រូ Pep។

  លោកគ្រូបង្វឹក Jurgen Klopp និង  ខ្សែប្រយុទ្ធ Robert Lewandowski
លោកគ្រូបង្វឹក Jurgen Klopp និង  ខ្សែប្រយុទ្ធ Robert Lewandowski

កាលនៅជាមួយ Klopp គឺ Lewandowski បានជួយ Borussia Dortmund លើកពាន Bundesliga ពីរដងគឺនៅឆ្នាំ២០១១និង២០១២ បន្ទាប់មកគេក៏ចាកចេញហើយផ្ទេរមកលេងនៅ Bayern Munich កាលពីឆ្នាំ២០១៤ ដោយមកជួបនឹងលោកគ្រូបង្វឹក Pep Guardiola ដែលធ្វើជាគ្រូបង្វឹកនៅទីនោះល្មមដោយបានឈ្នះពាន Bundesliga ពីរដងទៀត។

   ខ្សែប្រយុទ្ធ Robert Lewandowski និង លោកគ្រូ Pep Guardiola
ខ្សែប្រយុទ្ធ Robert Lewandowski និង លោកគ្រូ Pep Guardiola

យ៉ាងណាមិញ ក្នុងការសម្ភាសន៍ជាមួយ CBS Sports គឺពេលគេសួរថាតើគេជ្រើសរើសមួយណារវាងលោកគ្រូ Jurgen Klopp និង Pep Guardiola ស្រាប់តែ Lewandowski បានឆ្លើយតែមួយម៉ាត់គត់ថា៖

ខ្ញុំនឹងជ្រើសរើសយកទាំងពីរ៕

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T